ព័ត៌មានជាតិ

ម៉ូតូបុកម៉ូតូស្លាប់ម្នាក់របួសធ្ងន់ម្នាក់នៅឈូក

កំពត: សមត្ថកិច្ចឲ្យដឹងថានៅវេលាម៉ោង៤រសៀលថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយករណីរវាងម៉ូតូ និងម៉ូតូ មានទិសដៅបញ្រ្ចាសគ្នា នៅលើកំណាត់ផ្លូវខេត្ត ឈូក-ដងទង់ចន្លោះគីឡូម៉ែត្រលេខ ១-២ ស្ថិតនៅភូមិជ្រៃ ឃុំសត្វពង ស្រុកឈូក ខេត្តកំពត។ បណ្តាលឲ្យបុរសម្នាក់ស្លាប់និងម្នាក់ទៀតរងរបួសធ្ងន់ ត្រូវបានបញ្ចូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។
វត្ថុតាងត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកឈូក៕

មតិយោបល់