ព័ត៌មានជាតិ

ផឹកស៊ីទទួលទេវតាឆ្នាំថ្មីទាស់សំដីគ្នាទាញផ្គាក់ចំបំពង់កស្លាប់ភ្លាមៗ

រតនគិរីៈ បុរសជនជាតិទំពួនម្នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ក្រោយពីផឹកស៊ីស្រវឹង។
ទាញកាំបិតផ្គាក់កាប់ទៅលើបុរសម្នាក់ទៀត បណ្តាលឲ្យស្លាប់ភ្លាមៗនៅនិងកន្លែង។
ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៤និង៣០នាទីល្ងាច ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៩ ស្ថិតនៅក្នុងភូមិកាមែន ឃុំសាមគ្គី ស្រុកអូរជុំ។
នគរបាលបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់ឈ្មោះ មុខ គិច អាយុ៤៧ឆ្នាំ ជនជាតិទំពួន។
រីឯជនសង្ស័យឈ្មោះ ញ៉េន ថន ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិទំពួន អ្នកទាំង២នាក់មានទីលំនៅភូមិ ឃុំកើតហេតុខាងលើ។

ប្រភពបន្តថាបន្តថា មុនពេលកើតហេតុ អ្នកទាំង២បានជួបជុំគ្នា ផឹកស៊ីទទួលទេវតាឆ្នាំថ្មី លុះស្រវឹងជោគជាំក៏ទាស់ពាក្យសំដីគ្នា ។
ពេលនោះជនបង្កបានស្ទុះទៅយកកាំបិតផ្គាក់ មកកាប់ជនរងគ្រោះ ចំបំពង់.កបណ្តាលឲ្យហូរឈាមស្រោចពេញផ្លូវស្លាប់ភ្លាមៗ។
ក្រោយទទួលបានព័ត៌មាន ភ្លាមកម្លាំងអធិការនគរបាលស្រុកអូរជុំ និងកម្លាំងប៉ុស្តិ៍ បានចុះមកដល់កន្លែងកើតហេតុហេីយបានឃាត់ខ្លួនជនសង្ស័យ នាំយកមកអធិការដ្ឋាននគរបាលស្រុកអូរជំុ ដេីម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

មតិយោបល់