ស្ទឹងត្រែងៈ កាលពីល្ងាចថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៩ ជាថ្ងៃចូលឆ្នាំទី១ សៀមប៉ាងបានទទួលការប្រស់ព្រំដោយមានភ្លៀងមួយមេ និងខ្យល់កន្ត្រាក់ ដោយមានទាំងត្រជាក់ត្រជុំថ្មី និងការសោកស្តាយដោយ ព្រោះបណ្តាលដួលរលំ ប៉ើងដំបូល អគាររដ្ឋបាលឃុំស្រុក អគារសាលារៀន ប៉ុស្តិ៍រដ្ឋបាល ផ្ទះប្រជាពលរដ្ឋជាង៥០ខ្នង ក្នុងនោះមានការខូចខាតស្រាល និងធ្ងន់ធ្ងរដូលរាបដល់ដី ពេលនេះ កំលាំងអធិការដ្ឋាន និងប៉ុស្តិ៍រដ្ឋបាល រួមជាមួយកំលាំងប្រដាប់អាវុធ អាជ្ញាធរភូមិ ឃុំ ស្រុក កំពុងដុតដៃដុតជើងជួយរុះរើស និងជួសជុសបឋម។សូមពុកម៉ែបងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយត្ន័កម្រិតខ្ពស់ចំពោះគ្រោះធម្មជាតិនេះ៕
ព័ត៌មានជាតិ
មតិយោបល់