ភ្នំពេញៈ បុរសម្នាក់ ត្រូវបានជាប់ចោទពីទបយកម៉ូតូមិត្តភក្តិយកទៅបញ្ចាំហើយគេចខ្លួនបាត់ជិត១ខែ ទើបម្ចាស់រកឃើញប្តឹងសមត្ថកិច្ចប៉ុស្តិ៍ចោមចៅធ្វើការឃាត់ខ្លួន កាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី៨ ខែសីហាឆ្នាំ២០១៧ នៅចំណុចផ្ទះសំណាក់ មរកត់ ភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ៍យ ហើយបានប្រគល់ឲ្យសមត្ថកិច្ចខេត្តកំពង់ស្ពឺចាត់ការបន្ត។
ជនសង្ស័យឈ្មោះ ប៉ុត សាន ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ មិនពិតប្រាកដ មានស្រុកកំណើតនៅ ភូមិត្រពាំងចង ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ចំណែកជនរងគ្រោះឈ្មោះ ភិន ទី ភេទប្រុស អាយុ២៦ ឆ្នាំ មានស្រុកំណើតជាមួយជនសង្ស័យដែរ។
តាមការរៀបរាប់ពីជនរងគ្រោះបានឲ្យដឹងថា រូបគាត់និងជនសង្ស័យបានស្គាល់គ្នាជាយូរមកហើយ ជនសង្ស័យតែងតែមកកន្លែងគាត់ធ្វើការជាញឹកញាប់និងជួយជួសជុលម៉ូតូគាត់បន្ទាប់មកដល់ថ្ងៃកើតហេតុជនសង្ស័យក៏បានខ្ចីម៉ូតូថា ទៅរកទិញអីមួយភ្លែតទើបរូបគាត់ឲ្យសោម៉ូតូជិះចេញទៅស្រាប់តែបាត់រហូតមិនត្រលប់មកវិញ រកគ្រប់ទីកន្លែងមិនឃើញ។ ក្រោយមករួបគាត់បានយកលេខទូរសព្ទឲ្យប្អូនស្រីគាត់ខលទាក់ទងនិយាយសុំស្នេហ៍តាមទូរសព្ទរហូតមកដល់ថ្ងៃកើតហេតុក៏ណាត់គ្នាជួបនៅ ផ្ទះណាក់ក្នុងភូមិព្រៃទា សង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យ។ ហើយប្តឹងសមត្ថកិច្ចឃាត់ខ្លួនតែម្តង។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ខ្លួនពិតជាយកម៉ូតូជនរងគ្រោះពិតប្រាកដមែនដោយយកទៅបញ្ចាំនៅផ្សារឃ្លាំងរំសេវចំនួន៤០០ដុល្លារ។ ហើយជនសង្ស័យបានបញ្ជាក់ថា មុនពេលកើតហេតុជនរងគ្រោះបានឲ្យរូបគាត់យកម៉ូតូទៅទុកនៅផ្ទះសិនព្រោះតែបុរសជាម្ចាស់ម៉ូតូមានពាក់ព័ន្ធនិងស្រីថ្មីហើយប្រពន្ធរករឿងខ្លាំងពេក ហើយគេក៏កទៅបញ្ចាំយកលុយចាយវាយអស់តែម្តងទៅ។
ក្រោយពីឃាត់ខ្លួនជនសង្ស័យត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅប្រគល់ឲ្យនគរបាលខេត្តកំពង់ស្ពឺមកទទួលយកទៅចាត់ការបន្ត៕
https://youtu.be/ThhZn_X-huI
មតិយោបល់