ព័ត៌មានសេដ្ឋកិច្ច ព័ត៌មានអន្តរជាតិ

ប្រទេសណាមីប៊ីនឹងនាំចូលពោតចំនួន១៥០០០០តោនពីអាហ្វ្រិកខាងត្បូង

ណាមីប៊ីៈក្រុមប្រឹក្សាភិបាដីធ្លីធ្វើកសិកម្មណាមីប៊ី បាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសនេះនឹងត្រូវនាំចូលពោតសប្រមាណ១៥០០០០តោនមកពីប្រទេសអាហ្វ្រិកខាងត្បូង។នេះបើយោងតាមសារព័ត៌មាន ស៊ីនហួដែលបានចុះផ្សាយនៅថ្ងៃទី១២
ខែកក្កដា ឆ្នាំ ២០១៦។

អ្នកស្រី Antoinette Venter ប្រធានក្រុមប្រឹក្សាភិបាលដីធ្លីធ្វើកសិកម្មប្រទេសណាមីប៊ីបានឱ្យដឹងថា រដូវកាលនេះប្រទេសណាមីប៊ីប្រមូលផលពោតបានត្រឹម៤៥០០០ តោនប៉ុណ្ណោះ។

ប៉ុន្តែបើយោងតាមប្រភពពីមន្ត្រីប្រទេសនេះបានប្រើប្រាស់ពោតប្រមាណ២០០០០០តោនក្នុងមួយឆ្នាំ។

អ្នកស្ត្រីបាននិយាយថា ក្នុងចំណោមពោត៤៥០០០តោន ប្រហែល១៨០០០តោន ដែលនឹងត្រូវបញ្ជូនទៅកន្លែងស្តុកទុករបស់រដ្ឋាភិបាល​ខណៈពេលដែលពោតនៅសេសសល់​នឹងត្រូវបានចែកចាយនៅក្នុងចំណោមរោងម៉ាស៊ីនកិនស្រូវនៅទូទាំងប្រទេស។

គ្រោះរាំងស្ងួតដែលបានឡោមព័ទ្ធប្រទេសនេះអស់រយៈពេលបីឆ្នាំមកហើយ ឥឡូវនេះត្រូវបានគេមើល​ឃើញថាដីដាំដំណាំពោតមានការធ្លាក់ចុះ ប្រជាជនណាមីប៊ីតាមតំបន់ជនបទជាង៧០០០០០នាក់ ត្រូវការអាហារ។

លោកប្រធានាធិបតី Hage Geingob បានប្រកាសសេចក្តីថ្លែងការណ៍​អាសន្នមួយ និងបានអំពាវនាវ​ដល់សហគមន៍អន្តរជាតិឱ្យជួយ។

លោកនាយករដ្ឋមន្រ្តី Saara Kuugongelwa-Amadhila បាននិយាយថាប្រទេសណាមីប៊ី ត្រូវការប្រហែល៦០០លានដុល្លារណាមីប៊ី (ប្រហែល ៤២លានដុល្លារអាមេរិក) ដើម្បីធានាឱ្យមានស្បៀងអាហារគ្រប់គ្រាន់រហូតដល់ឆ្នាំត្រូវប្រើហិរញ្ញវត្ថុសុទ្ធ។

លោកប្រធានាធិបតី Geingob បានចាប់ផ្តើមធ្វើកម្មវិធីធនាគារស្បៀងអាហារដើម្បីបំពេញស្បៀងអាហារ​សម្រាប់ប្រជាជនក្រីក្រនៅទីក្រុងអំឡុងពេលនេះ។

កម្មវិធីធនាគារស្បៀងអាហារបច្ចុប្បន្ននេះបានផ្តល់អាហារដល់ដល់ប្រជាជនប្រមាណ ៣០០០០ នាក់នៅរដ្ឋធានី Windhoek ហើយនឹងត្រូវបានដាក់ចេញឱ្យទៅ​ទីប្រជុំជនតូចផ្សេងទៀត​តាមការក្នុងកំណត់៕

មតិយោបល់