ព័ត៌មានជាតិ

អតីតបារ៉ែតការពារទីប្រជុំជនក្នុងក្រុងសិរីសោភ័ណ ក្លាយជាផ្លូវកំពុងចាក់បេតុង

បន្ទាយមានជ័យៈ ​ផ្តើម​ចាក់​បេតុង​លើផ្លូវ​អតីត​ជា​បារ៉ែត​ ​ដែល​គេ​សាង​ឡើង​ដើម្បី​ការ​ភូមិសាស្ត្រ​ទីប្រជុំជន​ សិរីសោភ័ណ​ក្នុង​សម័យ​សង្គ្រាម​ ស្ថិតនៅ​ភូមិ​រោង​ម៉ាស៊ីន ​សង្កាត់​អូ​អំបិល ក្រុង​សិរីសោភ័ណ​ ត្រូវ​បាន​លោក លី សារី ​អភិបាលរង​ខេត្តបន្ទាយមានជ័យ ​និង​ក្រុមការងារ​ចុះ​ជួយ​ក្រុង​សិរីសោភ័ណ​ បាន​ផ្ដួចផ្ដើម​ចាក់​បេតុង​ កាលពី​ល្ងាច​ថ្ងៃទី​៦​ ខែកក្កដា ​​ឆ្នាំ​២០១៦​នេះ​។

លោក លី សារី​ អភិបាលរង​ខេត្តបន្ទាយមានជ័យ​ ​​​​នៅពេល​លោក​ចុះ​ពិនិត្យ​ការ​ចាក់​បេតុង​នេះ​ បាន​ឲ្យដឹងថា​ ដោយមាន​ការ​ចំណាយ ទន់​ដោយ​លោក ហួត គង់ និង​ក្រុមការងារ​ចុះ​ជួយ​ក្រុង​សិរី​សោភ័ណ​ ទើបសម្រេច​​ចាក់​បេតុង​ដែល​មាន​បណ្ដោយ​២០៥​ម៉ែត្រ ទ​ទឹង​១០​ម៉ែត្រ​ កំពស់​១​តឹក លើ​ផ្ទៃ​បាត​ ដែល​បាន​ពង្រាប ​ស្របតាម​បទដ្ឋាន​បច្ចេកទេស​ រប​ស់​ជំនាញ​ជា​ការ​កសាង​ជំហាន​ដំបូង​។​

ផ្លូវ​១​ខ្សែ​នេះ ​ត​ភ្ជាប់​ពី​ភូមិ​គាប​ ភូមិ​រោង​ម៉ាស៊ីន ភ្ជាប់​ទៅ​ផ្លូវ​ជាតិ​លេខ​៥​ អាច​សម្រួល​មធ្យោបាយ​ធ្វើ​ដំណើរ ជូន​បងប្អូន​ដឹក​កសិផល ​លក់ដូរ​ និង​ផ្ដល់​ភាព​ងាយស្រួល​ដល់​សិស្សានុសិស្ស​ធ្វើដំណើរ​ទៅ​សាលារៀន​។

លោក​ បន្តថា ដោយ​បាន​ការអនុញ្ញាត​ពី លោក​ សួន បវរ អភិបាលខេត្ត​បន្ទាយមានជ័យ​ ទើប​ជំហាន ​ដំបូង​ប្រែក្លាយ​អតីត​ផ្លូវ ​ប៉ា​រែ​ត ​ដែល​ជា​កំផែង​ការពារ​ទីប្រជុំជន​សិរី​សោ​ភ័ណ ​ក្នុងសម័យ​សង្គ្រាម​ ឲ្យ​ធ្វើ​ដំណើរ ​ស្រួល​។​ ព្រោះ​បច្ចុប្បន្ន​ ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​ បាន​ប្រែក្លាយ​ប្រទេសជាតិ​ពី​សង្គ្រាម​តា​ម នយោបាយ​​ឈ្នះ​ឈ្នះ ​ធ្វើឲ្យ​ប្រទេស​ មាន​សន្តិភាព ​និង​ពោពេញ​ដោយ​ការអភិវឌ្ឍន៍​រីក​ចម្រើន​​គ្រប់​វិស័យ ​ដូចនេះ​ ជាមួយ​និង​កំណើន​ពលរដ្ឋ​ផ្លូវ​ជា​កត្តា ​សំខាន់​ដែល​មិនអាច​អត់​បាន​។

ប្រជាពលរដ្ឋ​សង្ឃឹម​ និង​ជឿ​ង​ជា​ក់​ ថា​ និង​ទទួល​បាន​ផ្លូវ​បេតុង ផ្លូវ​កៅស៊ូ​ជាច្រើន​ទៀត​សម្រាប់​ជូន​ពលរដ្ឋ​ប្រើប្រាស់​ក្នុង​ក្រុង​។

ក្រៅពី​ពិនិត្យ​ការ​ចាក់​បេតុង​ក្នុង​ល្ងាច​ថ្ងៃ​​ដែល​លោក​លី សារី អញ្ជើញ​ចូលរួម​សំណេះសំណាល​ជា​មួយ​បងប្អូន​ខ្មែរឥស្លាម ​នៅ​វិហារ​ម៉ា​ផ្ជិ​ត​ដា​រូ​សាឡា​ម​ និង​ចូលរួម​ពិសា​អាហារ​ក្រោយពេល​ស្រាយ​បួស ​របស់​បងប្អូន​ឥស្លាម ​ព្រមទាំង​ដាំ​ដើមឈើ​ជាច្រើន​ដើម​សងខាង​ផ្លូវ​ថ្មី ​ក្រាល​គ្រួស​ក្រហម​មួយ​ខ្សែទៀត​មាន​ប្រវែង​១០០០​ម៉ែត្រ ​នៅ​ភូមិ​១ សង្កាត់​ព្រះ​ពន្លា​ក្រុង​សិរីសោភ័ណ​៕

មតិយោបល់