ព័ត៌មានជាតិ

ម៉ូតូនិងរថយន្តបុកគ្នាស្លាប់ម្នាក់របួសធ្ងន់ម្នាក់អ្នកបើករថយន្តគេចខ្លួនបាត់

ព្រះសីហនុ: សមត្ថកិច្ចឲ្យដឹងថានៅវេលាម៉ោង៤និង៣០នាទីថ្ងៃទី ១៥ ខែមេសា ឆ្នាំ២០១៩ ចំណុចលូត្រពាំងវែង ភូមិឫទ្ធី១ ឃុំកែវផុសស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ មានករណីគ្រោះ
ចរាចររវាងម៉ូតូម៉ាកអិចសង់ទ័រ ពណ៌ខ្មៅគ្មានស្លាកលេខមានទិសដៅ
ពីកើតទៅលិចនិងរថយន្តមិនស្គាល់ទិសដៅបញ្ច្រាសគ្នាបណ្តាលឲ្យអ្នកបើកម៉ូតូស្លាប់នៅនឹងកន្លែងនិងអ្នករួមដំណើរ
របួសធ្ងន់បញ្ជូនទៅមន្ទីពេទ្យចម្ការចេក។អ្នកស្លាប់ឈ្មោះ ជុំ គឿន ភេទប្រុស អាយុ ១៨ឆ្នាំ ទីលំនៅ ភូមិ ត្រពាំងគា ឃុំជើងគោស្រុកព្រៃនប់ ខេត្ត ព្រះសីហនុ។អ្នករងរបួសឈ្មោះ
ជិន ស្រីម៉ា ភេទស្រី អាយុ ១៤ឆ្នាំ ទីលំនៅ ភូមិឫទ្ធី១ ឃុំកែវផុស ស្រុកស្ទឹងហាវខេត្តព្រះសីហនុ។
រថយន្តបើករត់គេច បច្ចុប្បន្នសមត្ថកិច្ចកំពុងស្រាវជ្រាវរក៕

មតិយោបល់