ព័ត៌មានជាតិ

ហិង្សាក្នុងគ្រួសារប្រពន្ធមានកាំបិតក្នុងដៃវាសចំពោះប្តីហូរឈាមប្តីអង្វរសមត្ថកិច្ចមិនឲ្យចាប់ប្រពន្ធ

ត្បូងឃ្មុំៈ ហិង្សា ក្នុង គ្រួសារ មួយ បាន កើតឡើង ខណៈ បុរស ជា ប្តី ទៅ ផឹកស៊ី ជាមួយ មិត្ត លុះ យូរ ពេក ប្រពន្ធ ក៏ ទៅ តាម ប៉ុន្តែ ប្តី ឲ្យមក ផ្ទះ មុន ខ្លួន ទៅ តាម ក្រោយ ប៉ុន្តែ ចាំ បាត់ ៗ លុះ ប្តី ត្រឡប់ មក ក៏ ក្លាយជា ជម្លោះ ពាក្យ សម្តី ប្រវាយប្រតប់ ជាមួយ ប្រពន្ធ ខណៈ ប្រពន្ធ មាន កាន់ កាំបិត ក៏ ជ្រុលដៃ ចាក់ ប្តី ធ្លាយ ពោះវៀន ចេញ មក ក្រៅ បង្ក ឲ្យ មានការ ភ្ញាក់ផ្អើល កាលពី ម៉ោង ប្រហែល ៧ យប់ ថ្ងៃ ទី ១៤ មេ សា ២០១៩ ស្ថិត នៅ ភូមិ ជ័យ និគម ន៍ ឃុំ កណ្តោលជ្រុំ ស្រុក ពញាក្រែក ។
បុរស រង គ្រោះ ខាងលើ ឈ្មោះ ណាន ទូច អាយុ ២៨ ឆ្នាំ រស់នៅ ភូមិ ជ័យ និគម ន៍ ឃុំ កណ្តោលជ្រុំ ស្រុក ពញាក្រែក បាន រងគ្រោះថ្នាក់ រហូត ដល់ ធ្លាយ ពោះវៀន ចេញ មក ក្រៅ ចំណែក ប្រពន្ធ ត្រូវ បាន សមត្ថកិច្ច នាំ ខ្លួន មក កាន់ អធិការ នគរបាល ស្រុក ពញាក្រែក សួរនាំ ។

សមត្ថកិច្ចឲ្យដឹងថា នៅ ថ្ងៃ ចូល ឆ្នាំ ប្រពៃណី ជាតិ ថ្ងៃ ដំបូង បុរស ជា ប្តី បា ចេញពីផ្ទះ ទៅ ផឹកស៊ី នៅផ្ទះ របស់ មិត្តភក្តិ ក្នុងភូមិ ដោយ បាត់ យូរ ពេក ប្រពន្ធ ទូរស័ព្ទ និយាយ ជាមួយ ប្តី ឲ្យ ឆាប់ ត្រឡប់ មក ផ្ទះ វិញ ហើយ ចេះ តែ ចាំ បាត់ ៗ មិនឃើញ នោះ ទេ ក៏ ជិះ ម៉ូតូ ទៅ តាម ហើយ ប្តី បាន ឲ្យ ប្រពន្ធ មក មុន ចំណែក ប្តី មក តាម ក្រោយ ។

ប្រភពដដែល បន្ត ថា ស្រប ពេល ដែល មក ផ្ទះ វិញ បុរស ជា ប្តី ស្រវឹងស្រា និង បាន និយាយ ចុះឡើង ក៏ បង្កជម្លោះ រហូត ដល់ ឈាន ប្រើ អំពើ ហិង្សា ក្នុង ពេល នោះ ប្តី បាន ចូល ទៅ ប្រវាយប្រតប់ ជាមួយ ប្រពន្ធ ដោយ ក្នុង ដៃ របស់ ប្រពន្ធ មានកាំបិត ចុង ស្រួច មួយ ក្នុង ដៃ ក៏ បាន វាស មក ត្រូវ ពោះប្តី បណ្តាល ឲ្យ ហូរ ឈាម ។ ហើយ ប្តី បាន ប្រឹង ព្យាយាម ដើរទៅ ពេទ្យ ខ្លួនឯង តែ ដើរទៅ បាន បន្តិច ក៏ ពោះវៀន ធ្លាយ បាន ចេញ ទ្រេល ពី ក្នុង ពោះ ហើយ ក៏ បង្ក ឲ្យ មានការ ភ្ញាក់ផ្អើល ហៅ រថយន្ត មក សង្គ្រោះ មក ដឹក ទៅ សង្គ្រោះ នៅ មន្ទីរពេទ្យ ខេត្តកំពង់ចាម ភ្លាម ៗ ។ ចំណែក ប្រពន្ធ វិញ ត្រូវ កម្លាំង ប៉ុ ស្ត៏ ឃាត់ខ្លួន បញ្ជូន មកអធិការដ្ឋាន នគរបាល ស្រុក ពញាក្រែក ដើម្បី ចាត់ការ បន្ត ។

នគរបាល ស្រុក ពញាក្រែក ឲ្យដឹងថា បុរស ជា ប្តី ក្រោយ ពី បាន គ្រួ ពេទ្យ សង្គ្រោះ ហើយ នៅ រសៀល ថ្ងៃ ទី ១៥ មេ សា អាច និយាយ បាន វិញ ហើយ ក៏ សូម អង្វរ ឲ្យ សមត្ថកិច្ច កុំ ចាប់ ប្រពន្ធ របស់ ខ្លួន បញ្ជូន ទៅ អយ្យការ អម សាលាដំបូង ខេត្ត ព្រោះ មិន មាន អ្នក ណា មើល កូន តូច ៗ២ នាក់ ទេ ប្រសិនណាបើ ប្រពន្ធ មានទោស ។ ក្រោយមក ជំនាញ ព្រហ្មទណ្ឌ ស្រុក និង សុំ គោល ការណ៍ពី លោកស្នងការ នគរបាល ខេត្ត ចុះ មក ដល់ មន្ទីរពេទ្យ ដើម្បី ធ្វើ កំណត់ហេតុ បំភ្លឺ របស់ អ្នក រង គ្រោះ រួច រាយ ការ ណ៏ ជូន លោក ព្រះរាជអាជ្ញា ពី ករណី ហិង្សា ក្នុង គ្រួសារ ខាងលើ ៕

មតិយោបល់