ព័ត៌មានជាតិ

អាសូរណាស់! ម៉ូតូ២គ្រឿងបុកគ្នា បណ្ដាលឲ្យស្លាប់ប្ដីប្រពន្ធ ២នាក់ នៅផ្លូវជាតិលេខ១

កណ្ដាល: កាលពីម៉ោង ៦និង៤៥នាទីល្ងាចថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូនិងម៉ូតូ បណ្តាលឲ្យស្លាប់មនុស្ស០២នាក់ និងខូចខាតម៉ូតូស្រាល់ ០១គ្រឿង។

ហេតុការណ៍នេះ កើតទ្បើងនៅលើផ្លូវជាតិលេខ១ ក្នុងចន្លោះគីឡូម៉ែត្រលេខ៣៣-៣៤ ភូមិព្រែកប៉ុល ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ដំណើររឿង៖ នៅវេលាម៉ោងកើតហេតុ មានម៉ូតូ០១គ្រឿងម៉ាក SCOOPY ពណ៌ស ពាក់ផ្លាកលេខ កណ្តាល 1S- 2814 ជិះគ្នា០២នាក់ បើកបរដោយឈ្មោះ ផុន ផល្លី ភេទប្រុស អាយុ៣៩ឆ្នាំ និងប្រពន្ឋឈ្មោះ លួន សារ៉ាយភេទ ស្រី អាយុ៣៨ឆ្នាំ ទីលំនៅភូមិវាលរបងលើ ឃុំអង្គរអង្គ ស្រុកពាមជរ័ ខេត្តព្រៃវែង ធ្វើដំណើរពីភ្នំពេញទៅអ្នកលឿង។ លុះមកដល់កន្លែងកើតហេតុ បានបុក ម៉ូតូ០១គ្រឿងទៀត មិនចាំម៉ាក បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ បានបើករត់គេចខ្លួនបាត់ មានទិសដៅផ្ទុយទិសគ្នា បណ្តាលឲ្យអ្នកបើកម៉ូតូ ម៉ាកSCOOPY ស្លាប់ នៅកន្លែងកើតហេតុសពទាំងពីរនាក់។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះវាស់វែង ធ្វើកំណត់ហេតុរួច ប្រគល់សពឲ្យសាច់ញាតិ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ។ ចំណែកម៉ូតូ ០១គ្រឿង ត្រូវបានកម្លាំងជំនាញចរាចរណ៍សណ្តាប់ធ្នាប់ ស្រុកកៀនស្វាយ យកទៅរក្សាទុក ដើម្បីកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់។

មូលហេតុ៖ បណ្តាលមកពីអ្នកបើកបរម៉ូតូមិនស្គាល់ អត្តសញ្ញាណ ធ្វេសប្រហែសខ្ជីខ្ជា គ្មានការប្រុងប្រយ័ត្ន រំលោភមកលើចំណែកផ្លូវនៃយានយន្តមកពីទិសផ្ទុយ៕

មតិយោបល់