២ គូសម្រាប់យប់ថ្ងៃទី ២៥ ខែ សីហា ម្សិលមិញនេះដែរ មានក្លិប Toteenham ជួបជាមួយនឹង ក្លិប Swansea ខណៈដែល ក្លិប Cardiff ជួបជាមួយនឹង Man City ។
សម្រាប់ក្លិប មាន់ខ្នាយមាស ដែលជួបជាមួយនឹង Swansea បានចាញ់ក្នុងលទ្ធផល 1-0 ខណៈដែលកីឡាករ Roberto Soldado បំប៉ោងសំណាញ់ ការស៊ុតប៉េណ័លទី ចំងាយ ១១ ម៉ែត្រ ហើយក៏ជាគ្រាប់បាល់ទី ២ ផងដែរ ក្នុងការស៊ុតប៉េណ័លទី ក្នុងជំនួបប្រកួតកន្លងមក។
Roberto Soldado ជាកីឡាករដែលមកពីក្លិប Valencia និងចុះកុងត្រាជាមួយនឹង មាន់ខ្នាយមាស់ក្នុងតម្លៃខ្លួន ២៦ លានផោន សម្រាប់ឆ្នាំ ២០១៣ នេះ។
ទោះគ្មានវត្តមានកីឡាករ Gareth Bale ដែលជាកីឡាករមានតម្លៃខ្លួនថ្លៃបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់ ដោយងាកចេញទៅកាន់ក្លិប Real Madrid នោះ តែសម្រាប់ការប្រកួតនារាត្រីយប់មិញនេះ មាន់ខ្នាយមាសនៅតែឈ្នះ តែលក្ខណៈប្រផិតប្រផើយ។ Swansea ទោះបីជាក្លិបមិនសូវជាល្បីក្នុងក្របខណ្ឌ Premier League មែន តែមិនបណ្តោយឲ្យ មាន់ខ្នាយមាសចាក់ក ងាយៗឡើយ ដោយមានឱកាសស៊ុតមុខទីជាច្រើនគ្រាប់តែធ្វើមិនបានសម្រេច។
ចំណែកក្លិប ធំ មេឃខៀវដែលជាក្លិបខ្លាំង នារដូវកាលចាស់ក្រោមការដឹកនាំរបស់លោក Roberto Mancini នោះ បានធ្លាក់ទៅលេខរៀងទី ៦ ដោយមាន់ ៣ ពិន្ទុ ក្នុងចំណោម ២ ប្រកួត ជាមួយនឹងការដឹកនាំគ្រូបង្វឹកថ្មី កាលពីរាត្រីយប់មិញនេះដែរ បានចាញ់ក្លិប Cardiff ដែលជាក្លិបទើបតែឡើងមកកាន់ក្របខណ្ឌ Premier League បានបំបាក់ភ្ញៀវមេឃខៀវ ក្នុងលទ្ធផល 3-2 ៕
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖
ក្លិប Toteenham ជួបជាមួយនឹង ក្លិប Swansea
ក្លិបមេឃខៀវ ជួបជាមួយនឹង Cardiff
មតិយោបល់