ព័ត៌មានជាតិ

ស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់បន្ទាប់ពី…

តាកែវ: គ្រោះថ្នាក់ចរាចរណ៍មួយកដែលបណ្តាលឲ្យស្លាប់ម្នាក់និងរងរបួសម្នាក់កាលពី វេលាម៉ោង៣និង០០ នាទីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៩ ស្ថិតនៅលើផ្លូវលេខ២៩E ភូមិស៊ីស្លា ឃុំធ្លាប្រជុំ ស្រុកកោះអណ្តែត ។

ម៉ូតជនរងគ្រោះម៉ាកសេ១២៥ ពណ៌ខ្មៅ សេរី២០១៥ ពាក់ផ្លាកលេខបន្ទាយមានជ័យ1E-4027 បើកពីទិសខាងលិច មកទិសខាងកើតដោយឈ្មោះ សុខ មករា ភេទប្រុស អាយុ២២ ឆ្នាំ អ្នករួមដំណើរ ឈ្មោះ ញេស សាវី ភេទស្រី អាយុ៥១ ឆ្នាំត្រូវជាម្តាយបង្កើត ទីលំនៅភូមិក្រាំងរោង ឃុំធ្លក ស្រុកទ្រាំង ខេត្តតាកែវ ។ លុះមកដល់ចំណុចកើតហេតុខាងលើ បានឌួលដោយខ្លួនឯង បណ្តោលឲ្យអ្នកបើកបរម៉ូតូស្លាប់នៅកន្លែងកើតហេតុ ឯអ្នករួមដំណើររងរបួសធ្ងន់ ។
ក្រោយកើតហេតុសាកសពបានប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណតាមប្រពៃណី អ្នករងរបួសបានរថយន្តសង្គ្រោះដឹកយកទៅព្យាបាលភ្លាមៗនៅមន្ទីពេទ្យ ៕

 

មតិយោបល់