ព័ត៌មានជាតិ

ជនរងគ្រោះ៦៥គ្រួសារ ទទួល អំណោយមនុស្សធម៌ពីសាខាកាកបាទក្រហម

(​មណ្ឌលគិរី​) ៖ ប្រជាពលរដ្ឋ​រងគ្រោះ​ធម្មជាតិ​ដោយសារ​ខ្យល់​កន្ត្រាក់​ដួល​រលំ​ផ្ទះ​នៅ​ក្នុង​ឃុំក្រង់​តេះ​និង​ឃុំ​ពូ​ជ្រៃ ​នៅក្នុង​ស្រុក​ពេ​ជ្រា​ដា​ ចំនួន​៦៥​គ្រួសារ ​បាន​ទទួល​អំណោយ​មនុស្សធម៌​ និង​ថវិកា​មួយ​ចំនួន​របស់​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តមណ្ឌលគិរី ​តាមរយះ​ លោក ស្វាយ សំ​អ៊ាង អភិបាល នៃ​គណៈអភិបាលខេត្ត និង​ជា​ប្រធានកិត្តិយស​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តមណ្ឌលគិរី​ នៅ​រសៀល​ថ្ងៃទី​១៨ ​ខែមេសា​ឆ្នាំ​២០១៦ ​នេះ​។
គួរ​បញ្ជាក់ថា កាលពី​រសៀល​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​២០១៦​នេះ នៅ​វេលា​ម៉ោង​៣​នឹង​៤០​នាទី នៅក្នុង​ស្រុក​ពេ​ជ្រា​ដា ​មាន​ឃុំ​ចំនួន​០២​រង​នៅ​ការ​ដួលរលំ​ផ្ទះ​បណ្តាល​ឲ្យ​ខូចខាត ​ដោយសារ​ខ្យល់​កន្ត្រាក់ គឺ​ឃុំ​ពូ​ជ្រៃ​ ចំនួន​២៩​គ្រួសារ​ មាន​អ្នក​រង​របួស​ ស្រាល​ចំនួន​០៣​នាក់ ​រងរបួស​ធ្ងន់​ចំនួន​០១​នាក់ និង​ឃុំក្រង់​តេះ​ចំនួន​៣៦​គ្រួសារ​។
នៅក្នុង​ពិធី​នោះដែរ លោក ស្វាយ បាន​មាន​មតិ​សំណេះសំណាល​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខ​ទុក្ខ​ពី​សំណាក់​ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ​ជូន​ដល់​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់​ ព្រមទាំង​សំណូមពរ​ឲ្យ​ប្រជាពលរដ្ឋ​ត្រូវ​ថែរក្សា​សុខភាព​ឲ្យ​បានល្អ​ និង​ខិតខំ​ដាំ​ដំណាំ​រួមផ្សំ​ ដើម្បី​ស្តា​ជីវភាព​រស់នៅ​ឡើងវិញ​៕

  
  
  
  
  

មតិយោបល់