ព័ត៌មានជាតិ

អគ្គិភ័យឆេះឡចំហុយថ្នាំទាំងយប់ នៅខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំៈ កាលពីម៉ោង ៨យប់ថ្ងៃទី ១៦ ខែ មេសា ឆ្នាំ២០១៩ មានអគ្គិភ័យឆេះឡចំហុយថ្នាំ របស់ប្រជាពលរដ្ឋ ស្ថិតនៅភូមិទី៤ ឃុំរកាខ្នុរ ស្រុកក្រូចឆ្មារ។

ម្ចាស់រងគ្រោះឈ្មោះ ចក អូនទូច ភេទប្រុស អាយុ ៥៣ ឆ្នាំ មាន​ទីលំនៅភូម​ឃុំកើតហេតុ។ សម្ភារៈខូចខាតរួមមាន ៖ ឆេះឡចំហុយថ្នាំទំហំ៤ x ៧.៥ ម៉ែត្រអស់ ៣០% , សន្លឹកថ្នាំក្រៀម ចំនួន ១០០០គីឡូក្រាម ។

មូលហេតុ៖ ជ្រុះសន្លឹកថ្នាំលើក្បាលដំរី (សម្រាប់ដុតភ្លើង)។

ករណីនេះ ត្រូវបានបាញ់ទឹកពន្លត់ទាំងស្រុងនៅវេលាម៉ោង ៨ និង៣០នាទីយប់ថ្ងៃដដែល ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ០១គ្រឿង អស់ទឹក ០២ ធុង ស្មើនឹង១២ម៉ែត្រគូប៕

មតិយោបល់