ព័ត៌មានជាតិ

រថយន្តបើកបរឆ្លងផ្លូវ ត្រូវម៉ូតូបុក ស្លាប់ និងរបួស ២នាក់

កំពង់ធំ: កាលពីវេលាម៉ោង ៦ល្ងាចទីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូបុករថយន្តបើកបរឆ្លងផ្លូវ បណ្តាលឲ្យស្លាប់បុរសម្នាក់ និងស្ត្រីម្នាក់ របួសស្រាល លើកំណាត់ផ្លូវជាតិលេខ៦ ចំណុចមុខក្លោងទ្វារសំពៅមាស សំពៅប្រាក់ ភូមិពោធិ៍ខាវ ឃុំត្បូងក្រពើ ស្រុកសន្ទុក ខេត្តកំពង់ធំ។

សម្ភារ:ខូចខាត៖ ម៉ូតូ និងរថយន្ត០២គ្រឿង។

រថយន្តម៉ាកកាមរីបាឡែន ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AS-1850(បើកបរឆ្លងកាត់ផ្លូវ) អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បានបើករថយន្តគេចចេញពីកន្លែងកើតហេតុ យកទៅចតចោល នៅមាត់ស្ទឹងសែន ភូមិបល្ល័ង្កលិច សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ហើយចុះរត់គេចខ្លួនបាត់។

ចំណែកម៉ូតូម៉ាក ហុងដាឌ្រឹម ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ធំ1F-7902 បើកបរផ្លូវត្រង់ពីត្បូងទៅជើង ដោយឈ្មោះ ម៉ម សុខា ភេទប្រុស អាយុ៥៨ឆ្នាំ មុខរបរលក់បាយ នៅភូមិចតុលោក ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ស្លាប់នៅមន្ទីរពេទ្យឯកជន៥១៥ខេត្តកំពង់ធំ (ពាក់មួកសុវិត្ថភាព) មានឌុបប្រពន្ធឈ្មោះ ឌិន ចាន់ថុល អាយុ៥៥ឆ្នាំ មុខរបរលក់បាយ របួសស្រាល (ពាក់មួកសុវត្ថិភាព)។

មូលហេតុបឋម៖ រថយន្ត បើកបរឆ្លងកាត់ផ្លូវ ខ្វះការប្រុងប្រយ័ត្ន។

ក្រោយកើតហេតុ វត្ថុតាងត្រូវសមត្ថកិច្ច យកមករក្សាទុក នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ដើម្បីរង់ចាំដោះស្រាយពេលក្រោយ៕

មតិយោបល់