ព័ត៌មានជាតិ

រថយន្តកូរ៉េដឹកទឹកកក ក្រទ្បាប់ធ្លាក់ផ្លូវទាំងព្រឹក

ព្រះសីហនុ: នៅវេម៉ោង៦ និង២០នាទីព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តមួយគ្រោះ បើកក្រទ្បាប់ធ្លាក់ផ្លូវ លើដងផ្លូវជាតិលេខ៤ ចំណុចចន្លោះ គីឡូម៉ែត្រលេខ១៦១-១៦២ ស្ថិតនៅភូមិតានៃ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

រថយន្តកូរ៉េ ពណ៌ស ពីរតោនកន្លះ ពាក់ស្លាកលេខព្រះសីហនុ 3-26 13 ដឹកទឹកកក បើកបរដោយឈ្មោះ មុត កឿភេទប្រុស អាយុ ៣៦ឆ្នាំ មុខរបរបើកបរ មានទីលំនៅ ភូមិសំរុងលើ ឃុំសំរុង ស្រុកព្រៃ
នប់ ខេត្តព្រះសីហនុ (ទិសដៅពីខេត្តព្រះសីហនុទៅភ្នំពេញ)។

មកដល់ចំណុចខាងលើ រថយន្តមានល្បឿនលឿន បានធ្លាក់ចំណីគ្រោះក្រហម បួងឡើងវិញក៏ក្រឡាប់ទៅខាងឆ្វេងដៃតែម្តង តែសំណាងហើយ មិនបណ្តាលឲ្យគ្រោះថ្នាក់ដល់មនុស្សទេ។

ករណីនេះ ប្រគល់ទៅឲ្យលិសរដ្ឋបាលឃុំតានៃ ធ្វើការបន្ត៕

មតិយោបល់