ព័ត៌មានជាតិ

ករណីក្មេងស្ទាវ ដេញកាប់ចាក់គ្នា ផ្អើលពេញហ្វេសប៊ុក ពេលនេះសមត្ថកិច្ច កំណត់មុខសញ្ញាបានហើយ…

កំពង់ឆ្នាំងៈ លោកអធិការស្រុកកំពង់ត្រទ្បាច បានប្រាប់ Post News ថា សមត្ថកិច្ច កំពុងធ្វើការស្រាវជ្រាវ ដើម្បីតាមចាប់ក្រុមក្មេងស្ទាវ ដែលបង្កហិង្សាដេញកាប់ចាក់គ្នា ផ្អើលពេញបណ្ដាញសង្គមហ្វេសប៊ុក។

កើតហេតុកាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៩ អំទ្បុងថ្ងៃចូលឆ្នាំទី៣ ស្ថិតនៅវត្តត្រឡែងកែង (លង្វែក) ភូមិអុកញ្ញាប៉ាង ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

ករណីនេះដែរ ប្រជាពលរដ្ឋសំណូមពរដល់លោកស្នងការនគរបាលខេត្តកំពង់ឆ្នាំង ចាត់វិធានការទៅលើជនសង្ស័យ ដែលបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ យកមកផ្ដន្ទាទោសឲ្យទាល់តែបាន៕

មតិយោបល់