ភ្នំពេញៈ លទ្ធផលលេងជះទឹក ឬច្រកទឹកគប់គ្នាទៅវិញទៅមកតាមដងផ្លូវ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ដោយមិនមានការប្រុងប្រយ័ត្ន បានបង្កឲ្យមានគ្រោះថ្នាក់ ដល់អ្នកធ្វើដំណើរដើរជាច្រើននាក់។
តាមរយៈរូបភាពដែលយកមកធ្វើការផ្សព្វផ្សាយនេះ បានបង្ហាញពីទិដ្ឋភាព ដ៏គួរឲ្យសង្វេគក្នុងថ្ងៃចូលឆ្នាំ ខណៈនាំគ្នា ជិះម៉ូតូដើរលេងកម្សាន្តយ៉ាងសប្បាយ តែបែរប្រែក្លាយមកជាទុក្ខទៅវិញ។
សូមឲ្យយុវជនទាំងអស់ មុននឹងធ្វើអ្វីមួយ ឬលេងអ្វីមួយ ត្រូវមានទំនួលខុសត្រូវ ដើម្បីសុខសុវត្ថិភាព និងជៀសវាងការខាតបង់ទ្រព្យសម្បត្តិផ្សេងៗជាយថាហេតុ៕
មតិយោបល់