Hon Hai Precision Industry Co ជាក្រុមហ៊ុនធំរបស់ Foxconn នឹងជាអ្នកផ្គត់ផ្គង់ធំរបស់ Apple ទៅលើការផលិត iPhone និង iPad ដោយនៅថ្ងៃនេះ បានប្រកាសឲ្យដឹងថា ប្រាក់ចំណេញទទួលបានលើកការរំពឹងទុករបស់ក្រុមអ្នកវិភាគ។
ភាគហ៊ុនរបស់ Hon Hai បានស្ទុះឡើងយ៉ាងខ្លាំងកាលពីថ្មីៗ ខណៈពេលដែលវត្តមាន iPhone ថ្មីជិតខិតមកដល់។ ប្រាក់ចំណូលសុទ្ធរបស់ Hon Hai បានកើនឡើង ១៩ភាគរយ ស្មើនឹងជាង ៦៧២លានដុល្លារអាមេរិក។
កាលពីត្រីមាសមុន Hon Hai បានប្រកាសឲ្យដឹងថា ៤០ភាគរយនៃប្រាក់ចំណូលសុទ្ធបានមកពីការផ្គត់ផ្គង់ iPhone របស់ Apple ប៉ុន្តែនៅក្នុងត្រីមាសនេះ នៅមិនទាន់ប្រកាសឲ្យដឹងនោះទេ៕
មតិយោបល់