ព័ត៌មានជាតិ

មុខសញ្ញាលួច ឆក់ យ៉ាងសកម្ម ក្នុងភូមិសាស្ត្រ ក្រុងព្រះសីហនុ ពេលនេះជាប់ហើយ

ព្រះសីហនុ: យោងតាមផេករបស់ការិយាផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង៧និង០០នាទី នៅហាងមីហិរ ស្ថិតក្នុងក្រុមទី៧ ភូមិ២ សង្កាត់២ ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ ។ កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានធ្វើការស្រាវជ្រាវបង្ក្រាបមុខសញ្ញាលួច(ឆក់) ក្នុងភូមិសាស្រ្ដក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ ដោយបានឃាត់ខ្លួនជនសង្ស័យ៦នាក់ ម៉ូតូ៣គ្រឿង(មធ្យោបាយជិះធ្វើសកម្មភាព) មានដូចខាងក្រោម ៖

១-ឈ្មោះ ទាវ ពិសិដ្ឋ ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ ទីលំនៅមិនពិតប្រាកដ ស្រុកកំណើត ភូមិដំបូកខ្ពស់ ឃុំដំបូកខ្ពស់ ស្រុកអង្គរជ័យ ខេត្ដកំពត ។

២-ឈ្មោះ សុខ ទី ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ ទីលំនៅមិនពិតប្រាកដ ស្រុកកំណើត ភូមិដំបូកខ្ពស់ ឃុំដំបូកខ្ពស់ ស្រុកអង្គរជ័យ ខេត្ដកំពត ។

៣-ឈ្មោះ ពៅ រ៉ាហ្វ័រ ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ ទីលំនៅមិនពិតប្រាកដ ស្រុកកំណើត ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្ដក្រចេះ ។

៤-ឈ្មោះ ឈុន រដ្ឋា ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ ទីលំនៅមិនពិតប្រាកដ ស្រុកកំណើត ស្រុកពញាក្រែក ខេត្ដក្រចេះ ។

៥-ឈ្មោះ ជិន ពេជ្រ ភេទប្រុស អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ ទីលំនៅមិនពិតប្រាកដ ស្រុកកំណើត ស្រុកពាមរ ខេត្ដព្រៃវែង ។

៦-ឈ្មោះ វណ្ណ បូរ ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ ទីលំនៅមិនពិតប្រាកដ ស្រុកកំណើត សង្កាត់អូរជ្រៅ ខណ្ឌព្រៃនប់ ក្រុងព្រះសីហនុ ។

-ដកហូតបានវត្ថុតាងម៉ូតូចំនួន៣គ្រឿង ៖

១-ម៉ូតូម៉ាកហុងដា C-125 ពណ៌ស សេរី២០១៦ ឡើងតែមឆ្នាំ២០២០ ។

២-ម៉ូតូម៉ាកហុងដា C-125 ពណ៌ខ្មៅ សេរីឆ្នាំ២០២០ ។

៣-ម៉ូតូម៉ាកហុងដា C-125 ពណ៌ក្រហម សេរីឆ្នាំ២០២០ ។

ប្រភពព័ត៌មានបានឲ្យដឹងថា ដោយកាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ ចន្លោះពីម៉ោង១៤និង០០នាទី ទៅម៉ោង១៥និង០០នាទី ពួកគេធ្វើសកម្មភាពឆក់នៅម្ដុំអូរសំអាត ស្ថិតក្នុងភូមិ២ សង្កាត់៣ ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ ជនរងគ្រោះជាជនជាតិចិន ។

តាមចម្លើយសារភាពរបស់ជនសង្ស័យបានឲ្យដឹងថា ពួកគេតែងតែធ្វើសកម្មភាពនៅពេលយប់ ទៅលើជនរងគ្រោះភាគច្រើន ជាជនជាតិចិន ដែលដើរតាមផ្លូវម្នាក់ឯង ។ រាល់ពេលដែលពួកគេធ្វើសកម្មភាពលួច (ឆក់) តែងតែជិះម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០២០ និងម៉ូតូហុងដាសេ១២៥ ពណ៌ស ឡើងសេរីឆ្នាំ២០២០ ។

បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាងម៉ូតូ(មធ្យោបាយជិះប្រព្រឹត្ដបទល្មើស ) ត្រូវបានកម្លាំងជំនាញកំពុងបន្តតាមនីតិវិធី និងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងខេត្ដព្រះសីហនុ ៕

 

មតិយោបល់