ព័ត៌មានជាតិ

ទើបចេញពីពន្ធនាគារ ធ្វើសកម្មភាព លួចម៉ូតូនៅក្រុងសៀមរាប ត្រូវឃាត់ខ្លួនបញ្ជូនទៅតុលាការ ជាថ្មីម្តងទៀត

សៀមរាបៈ សមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងករណីលួចម៉ូតូ ម៉ាកហុងដាស្កូពី ពណ៌ស ស៊េរីឆ្នាំ២០១៥ លេខតួលេខម៉ាស៊ីន ៨០៤២៩៥៥ រួចជិះគេចខ្លួន កាលពីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង០៦ និង២០នាទី នៅក្នុងបរិវេណហាងយីហោ ពូ ស្ថិតនៅភូមិវិហារចិន សង្កាត់ស្វាយដង្គំ។

ជនរងគ្រោះឈ្មោះ ម៉ម ឆាលី ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ។

បន្ទាប់ទទួលបានសេចក្តីរាយការណ៍ និងពាក្យបណ្តឹង ពីជនរងគ្រោះ និងដោយមានការណែនាំពីលោកវរសេនីយ៍ឯកណុប សារ៉ាក់ អធិការនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប កម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌ ដឹកនាំនីតិវិធីដោយលោកវរសេនីយ៍ទោ នួន សក្តិ័ចំរើនរិទ្ធ អធិការរងទទួលការងារព្រហ្មទណ្ឌ សហការណ៍ជាមួយ កំលាំងនគរ បាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ បានបើកការស្រាវជ្រាវ យោងតាមភិនភាគ របស់ជនសង្ស័យ ដែលថតជាប់ដោយកាមេរ៉ាសុវត្តិវភាព ក៏កំណត់បានអត្តសញ្ញាណជនសង្ស័យ លុះរហូតដល់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោងម៉ោង១៦:០០នាទី សមត្ថកិច្ច បានសម្រេចនាំខ្លួនជនសង្ស័យម្នាក់ ឈ្មោះព្រិន ជឿន ភេទប្រុស អាយុ៣៦ឆ្នាំ ជាមុខសញ្ញាចាស់ (ធ្លាប់ជាប់ពន្ធនាគារគារ០៤លើកកន្លងមកហើយ) ដែលទើបតែចេញពីពន្ធនាគារ លើកចុងក្រោយកាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩កន្លងទៅ ។

ក្រោយពេលសួរនាំជនសង្ស័យ បានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចម៉ូតូរបស់ជនរងគ្រោះ ហើយយកទៅលក់ នៅឯក្នុងភូមិសាស្ត្រ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ទៅអោយមនុស្សប្រុសម្នាក់ ក្នុងតម្លៃ២០០ដុល្លារ ។

យោងតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះនិងចម្លើយសារភាព ជនសង្ស័យ ត្រូវបាននគរបាលព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការ តាមនិតិវិធីច្បាប់៕

មតិយោបល់