ព័ត៌មានជាតិ

សមត្ថកិច្ច ឃាត់ខ្លួនជើងខ្លាំង ប្រចាំស្រុកទឹកផុសបានហើយ

កំពង់ឆ្នាំង: កម្លាំងសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ឃាត់ខ្លួនជើងខ្លាំងឈ្មោះ ណុង ណាក់ អាយុ ៣៨ ឆ្នាំ ប្រចាំស្រុកទឹកផុសបានហើយ បន្ទាប់ពីជនសង្ស័យ រត់គេចខ្លួនអស់មួយរយ:។

ឃាត់ខ្លួនបាន កាលពីវេលាម៉ោង ៩ និង៤០នាទីព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩ នៅភូមិតំណាក់អំពិល ឃុំក្តុលសែនជ័យ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

សូមបញ្ជាក់៖ ជនសង្ស័យ តែងបង្កហិង្សាអុកទ្បុក ក្នុងភូមិជាញឹកញយ។ សមត្ថកិច្ច បានលួចបង្ហើបប្រាប់ Post News ថា ក្រោយចាប់បានភ្លាម ក៏ធ្វើការបញ្ជូនតាមរថយន្តសារ៉ែន មកស្នងការនគរបាលខេត្ត ដើម្បីសាកសួរផងដែរ៕

មតិយោបល់