សៀមរាបៈ នៅវេលាម៉ោង ១០ និង ៣០នាទីព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩ មានករណីធ្វើអត្តឃាត (ចង.កសម្លាប់ខ្លួន) នៅលើដើមចាន់រី ជាប់របងពេទ្យកុមារគន្ធបុប្ផា ស្ថិតនៅភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុង/ខេត្តសៀមរាប។
ជនរងគ្រោះ នៅមិនទាន់ស្គាល់អត្តសញ្ញាណ ហើយដោយសារសព ស្ថិតនៅចុងមែកឈើតូច និងខ្ពស់ពេក សមត្ថកិច្ច មិនហ៑ានឡើងទៅយក ចុះមកដីទេ។
ដោយនៅវេលាម៉ោង១៣និង៣០នាទី បានយករថយន្តស្ទូយចងកន្ត្រកស្ទូយ យកសពជនរងគ្រោះមកក្រោម ដើម្បីស្រាវជ្រាវ និងចាត់ការតាមនីតិវិធី ។
មកទល់ពេលនេះ សពត្រូវបានសមត្ថកិច្ច យកមកតម្កល់ទុកនៅវត្តគោកចក ដើម្បីស្រាវជ្រាវរកអត្តសញ្ញាណ និងក្រុមគ្រួសារ។
តាមការស្ដាប់បំភ្លឺពីសាក្សី បានឲ្យដឹងថា កាលពីវេលាម៉ោងប្រហែល ០៨ និង ៣០នាទី គេបានឃើញជនរងគ្រោះ មានសភាពវង្វេងស្មារតី បានផ្លោះរបងចូលក្នុងផ្ទះរបស់គេ ហើយស្រែកថា៖ ខ្លាចប៉ូលិសណាស់ ដោយឃើញសភាពដូចនេះ ម្ចាស់ផ្ទះក៏ដេញចេញពីក្នុងផ្ទះគេតែម្ដង។
រហូតមកដល់ម៉ោង១០និង៣០នាទីគេឃើញជនរងគ្រោះ ឡើងលើដើមចាន់រី កម្ពស់ប្រហែល ១០ម៉ែត្រ ដោះអាវដៃវែង ពណ៌ខ្មៅ
របស់ខ្លួន ចង.ក នឹងមែកឈើ បម្រុងទម្លាក់ខ្លួនចុះមក នៅពេលនោះមានអ្នករត់រ៉ឺម៉ក និងសមត្ថកិច្ចឃើញ បានហៅឲ្យចុះដែរ តែជនរងគ្រោះ មិនព្រមចុះ រួចក៏ទម្លាក់ខ្លួនធ្វើអត្តឃាតតែម្ដង។
យោងតាមការពិនិត្យចាក់ស្ដែង បានឲ្យដឹងថា សពពិតជាបានស្លាប់ដោយសារចង.កខ្លួនឯងប្រាកដមែន៕
មតិយោបល់