ក្រចេះ: កម្លាំងនគរបាលចុះល្បាត បានប្រទះឃើញសត្វក្របីចំនួន៧ក្បាល ក្នុងនោះមានឈ្មោល៥ក្បាល នៅលើរថយន្តកូរ៉េមួយគ្រឿង លាក់ទុកក្នុងព្រៃកៅស៊ូ ស្ថិតនៅចំណុចភូមិត្រពាំងលាក់ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ។
ករណីនេះដែរ ត្រូវបានសមត្ថកិច្ចកំណត់ថា ជាអំពើចោរកម្ម។
ក្រោយការប្រទះឃើញនេះ សត្វក្របីទាំងអស់ ត្រូវបាននាំមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្នួល ដើម្បីស្រាវជ្រាវបន្ត។
ប្រសិនបើមានបងប្អូនណា បាត់សត្វក្របីទាំងនេះ អាចទំនាក់ទំនងលេខទូរស័ព្ទខាងក្រោម៖
097 754 4988



មតិយោបល់