ព័ត៌មានជាតិ

មានអការៈមិនស្រួលចូលទៅគេងមុន ស្រាប់តែស្លាប់ភ្ញាក់ផ្អើលទាំងព្រឹកនៅ…

ពោធិ៍សាត់ៈ បុរសម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់ក្នុងអង្រឹងដោយមិនដឹងមូលហេតុ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងង៦និង០០នាទីព្រឹក ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩ នៅចំណុចក្រោយផ្ទះបងប្អូនស្ថិតក្នុងភូមិចំការខ្លុយ ឃុំអរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់។

សាកសពត្រូវបានគេស្គាល់ឈ្មោះ ហ៊ី ហាច ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិមិត្តភាព ឃុំប៉ាឡេល័យ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានមកលេងបងប្អូននៅភូមិចំការខ្លុយ ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់ ។

តាមប្រភពព័ត៌មានបានឲ្យដឹងថានៅមុនពេលកើតហេតុជនរងគ្រោះបានមកលេងបងប្អូននៅខេត្តពោធិ៍សាត់ រយៈពេល៣ថ្ងៃ ដែលទើបកន្លងផុតទៅថ្មីៗ ប៉ុន្តែអកុសល្យអាក្រក់ជនរងគ្រោះបានដេកស្លាប់ក្នុងអង្រឹងដោយគ្មានបងប្អូនដឹងថាគាត់ស្លាប់នោះឡើយរហូតដល់បងប្អូនដើរក្បែរអង្រឹងដែលជនរងគ្រោះកំពុងគេងទើបដឹងថាជនរងគ្រោះស្លាប់បាត់បង់ជីវិតនៅក្នុងអង្រឹងធ្វើឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចនិងអាជ្ញាធរចុះដល់កន្លែងកើតហេតុ។

តាមសមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋានបានឲ្យដឹងថា តាមការពិនិត្យរបស់សមត្ថកិច្ចជំនាញចំពោះការស្លាប់របស់ជនរងគ្រោះគឺបណ្តាលមកពីគាំងបេះដូងខ្យល់គរ ម៉្យាងវិញទៀតបើតាមការអះអាងរបស់ក្រុមគ្រួសារជនរងគ្រោះក៍បានបញ្ជាក់ប្រាប់សមត្ថកិច្ចផងដែរថា ជនរងមានជម្ងឺប្រចាំកាយ ក្រុមគ្រូពេទ្យហាមដាច់ខាតមិនឲ្យរូបគេបរិភោគគ្រឿងស្រវឹងនោះឡើយហើយនៅថ្ងៃកើតហេតុរូបគេបានបរិភោគស្រាលេងជាមួយបងប្អូនបន្តិចបន្ទួចដោយសារមានជំងឺប្រចាំកាយក៏រត់ទៅគេងក្នុងអង្រឹងតាំងពីល្ងាចថ្ងៃទី១៦រហូតដល់ម៉ោង៦ព្រឹកថ្ងៃទី១៨ ខែមេសា នេះស្រាប់តែប្រទះឃើញស្លាប់តែម្តង៕

 

មតិយោបល់