ព័ត៌មានជាតិ

ផ្អើលទាំងមេឃមិនទាន់ភ្លឺ អគ្គិភ័យឆេះផ្ទះសំណាក់ យីហោ គឹម លី នៅក្រុងបាវិត

ស្វាយរៀង: តាមសេចក្ដីរាយការណ៍បឋម បានឲ្យដឹងថា នៅវេលាម៉ោង ០៤ និង៣០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩ មានករណីអគ្គិភ័យឆេះផ្ទះសំណាក់ យីហោ គឹម លី នៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

មូលហេតុ៖ នៅមិនទាន់ដឹងនៅទ្បើយទេ។

ក្រោយកើតហេតុ រថយន្តពន្លត់អគ្គិភ័យសមត្ថកិច្ច បានចេញអន្តរាគមន៍ភ្លាមៗផងដែរ សម្រាប់ព័ត៌មានលម្អិត Post News នឹងផ្សាយពេលក្រោយ៕

មតិយោបល់