ព័ត៌មានជាតិ

ជនជាតិចិនប្រុសស្រី ១៣នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនករណីលេងល្បែងស៊ីសងខុសច្បាប់

ភ្នំពេញ: យោងតាមផេកអធិការដ្ឋាននគរបាលខណ្ឌសែនសុខបានឲ្យដឹងថា ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ ម៉ោង ៩និង៥០នាទីយប់ ប៉ុស្តិ៍នគរបាលរដ្ឋបាលអូរបែកក្អម ឃាត់ខ្លួនជនសង្ស័យ ១៣នាក់ ស្រី ០៥នាក់ ករណីលេងល្បែងស៊ីសងខុសច្បាប់(លេងបៀរម៉ាជាំង) នៅចំណុចអគារចីស៊ីប៊ីយ៉ាក្ល ផ្លូវណតប្រីត ភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ បង្កដោយជនសង្ស័យ ១៣នាក់៖
១-ឈ្មោះ WENG QICAI ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិចិន មុខរបរទេសចរណ៍ ស្នាក់នៅសណ្ឋាគារSOHOM ផ្លូវ៣១០ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង (គ្មានសារធាតុញៀន)។
២-ឈ្មោះ WANG JIANJUN ភេទប្រុស អាយុ ៤៥ឆ្នាំ ជនជាតិចិន មុខរបរបុគ្គលិករោងចក្រ ស្នាក់នៅផ្ទះជួល ផ្លូវ២០០៤ ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) ។
៣-ឈ្មោះ ZHAO YAN ភេទសី្រ អាយុ ៤០ឆ្នាំ ជនជាតិចិន មុខរបរទេសចរណ៍ ស្នាក់នៅសណ្ឋាគារបាលី ផ្លូវ២០០៤ ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ (គ្មានសារធាតុញៀន)។
៤-ឈ្មោះ XA XUE JIAO ភេទសី្រ អាយុ ៤០ឆ្នាំ ជនជាតិចិន មុខរបរទេសចរណ៍ ស្នាក់នៅសណ្ឋាគារខមហ្វត ផ្លូវបេតុង ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ (គ្មានសារធាតុញៀន)។
៥-ឈ្មោះ មឿន លីហេង ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកបកប្រែ ស្នាក់នៅផ្ទះលេខ១១៤ ផ្លូវបេតុង សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ (គ្មានសារធាតុញៀន)។
៦-ឈ្មោះ តាំង ចិន ភេទប្រុស អាយុ ៤៥ឆ្នាំ ជនជាតិចិន មុខរបរពាណិជ្ជករ ស្នាក់នៅផ្ទះលេខ២Z ផ្លូវ១១២ សង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក (គ្មានសារធាតុញៀន) ។
៧-ឈ្មោះ WANG FEI ភេទប្រុស អាយុ ៤៣ឆ្នាំ ជនជាតិចិន មុខរបរចុងភៅ ស្នាក់នៅសណ្ឋាគារខមហ្វត ផ្លូវបេតុង ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ (គ្មានសារធាតុញៀន)។
៨-ឈ្មោះ LIU SHENGQIU ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិចិន មុខរបរទេសចរណ៍ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក (គ្មានសារធាតុ ញៀន) ។
៩-ឈ្មោះ WANG FANG ភេទសី្រ អាយុ ៣៣ឆ្នាំ ជនជាតិចិន មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ (គ្មានសារធាតុញៀន)។
១០-ឈ្មោះ ZHANG SHUO ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិចិន មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ (គ្មានសារធាតុ ញៀន)។
១១-ឈ្មោះ LIN DING ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិចិន មុខរបរបុគ្គលិករោងចក្រ ស្នាក់នៅផ្ទហជួល ផ្លូវបេតុង សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ (គ្មានសារធាតុញៀន)។
១២-ឈ្មោះ PAN LIJUAN ភេទសី្រ អាយុ ៤៤ឆ្នាំ ជនជាតិចិន មុខរបរអ្នកគិតលុយ ស្នាក់នៅសណ្ឋាគារចូស៊ីប៊ីយ៉ាក្ល ផ្លូវ២០០៤ ភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) ។
១៣-ឈ្មោះ HGUYEM THIDUHG ភេទសី្រ អាយុ ៣៤ឆ្នាំ ជនជាតិវៀតណាម មុខរបរទេសចរណ៍ ស្នាក់នៅសណ្ឋាគារHOHOM ផ្លូវ៣១០ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង (គ្មានសារធាតុញៀន)។

សម្ភារ:ដកហូត៖ បៀរចិន ០៣ហ៊ូ , បៀរនីឡុង០២ហ៊ូ , ដុល្លា៦,៤៨០ដុល្លា , ទូរស័ព្ទដៃ០៣គ្រឿង ។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕

មតិយោបល់