ព័ត៌មានជាតិ

ជើងខ្លាំងផឹកស្រា ប្រពន្ធរវល់មិនបានកោសខ្យល់ឲ្យ ដេកស្លាប់ក្នុងផ្ទះ

កំពង់ឆ្នាំង: នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង ៧និង០០នាទីយប់ នៅចំណុចផ្ទះឈ្មោះ យាន រ៉េន ភូមិវាលល្វាង ឃុំច្រេស ស្រុក​កំពង់ត្រឡាច​ មានករណីមនុស្សខ្យល់គស្លាប់។

ជនរងគ្រោះឈ្មោះនួន ធឿន អាយុ ៤៦ឆ្នាំ ជនជាតិខ្មែរ ត្រូវជាប្តីម្ចាស់ផ្ទះ និយាយប្រាប់ប្រពន្ធថា មិនស្រួលខ្លួនចង់ឲ្យប្រពន្ធកោសខ្យល់ឲ្យតាំងពីម៉ោង ២និង០០នាទីរសៀល តែប្រពន្ធរវល់មិនបានកោសឲ្យទេ រហូតដល់ម៉ោង ៧និង០០នាទីយប់បានស្លាប់តែម្តង។

មូលហេតុ៖ ស្រវឹងខួប ជាប្រចាំផឹងម្ដងៗ មួយថ្ងៃ២ទៅ៣លីត្រ ហើយពុំសូវហូបបាយនោះទេ។

ក្រោយកើតហេតុ សពត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់