ព័ត៌មានអន្តរជាតិ

លោក ត្រាំ នឹងទៅបំពេញទស្សនកិច្ចនៅជប៉ុនរយៈពេល ៤ថ្ងៃនាពេលខាងមុខ

អាមេរិកៈ ប្រភពពីសេតវិមាន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នឹងធ្វើដំណើរទស្សនកិច្ច ទៅកាន់ប្រទេសជប៉ុន សម្រាប់ជំនួបទ្វេភាគី ជាមួយនាយករដ្ឋមន្រ្តីជប៉ុនលោក ស៊ីន ហ្សូអាបេ។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩។

ប្រធានាធិបតី និងជំទាវទី១អាមេរិក នឹងធ្វើដំណើរទស្សនកិច្ចផ្លូវរដ្ឋដំបូងបង្អស់ ទៅកាន់ប្រទេសជប៉ុនចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០១៩ខាងមុខ បន្ទាប់ពីការគ្រងរាជ្យរបស់ព្រះចៅអធិរាជ Naruhito នៅថ្ងៃទី១ ខែឧសភា។

សេចក្តីថ្លែងការណ៍នោះ បានបញ្ជាក់ថា កិច្ចប្រជុំនេះ មានបំណងធ្វើឲ្យស៊ីជម្រៅចំណងជិតស្និទ្ធ រវាងប្រជាជនអាមេរិក និងប្រជាជនជប៉ុន។

ប្រភពដដែល បានបន្ថែមថា លោកអាបេ នឹងមកកាន់រដ្ឋធានីវ៉ាស៊ីនតោននាថ្ងៃទី ២៦ ដល់២៧ ខែមេសាខាងមុខនេះ៕

មតិយោបល់