ព័ត៌មានជាតិ

ករណីកាត់ក្បាលជីដូន និងចៅស្រី រកឃើញក្បាលហើយ ដោយសារសត្វឆ្កែ កកាយពាំ…

កំពង់ចាមៈ នៅរសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩ សមត្ថកិច្ច បានឲ្យដឹងថា ករណីឃាតកម្ម នៅស្រុកព្រៃឈរ ខេត្តកំពង់ចាម ជនដៃដល់ កាត់ក្បាលជីដូន និងចៅស្រី យកទៅកប់ចោល ពេលនេះ ប្រទះឃើញក្បាលសពហើយ ដោយសារសត្វឆ្កែ កកាយពាំ យកមកក្នុងភូមិ ចម្ងាយប្រមាណជាង២ គីឡូមែតពីកន្លែងកើតហេតុ ។

ជនដៃដល់ឈ្មោះ ស៊ឹម ខេង ភេទប្រុស អាយុ៥៥ឆ្នាំ ជាតិខ្មែរ នៅភូមិត្រពាំងបឹង ឃុំថ្មពូន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។

សូមរំឭកថា កាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៩ មានករណីឃាតកម្ម១ ដ៏សាហាវ ដោយជនរងគ្រោះ២នាក់ ត្រូវបានឃាតករ កាត់ក្បាល យកទៅបាត់មានឈ្មោះ ពូ អូន ភេទស្រី អាយុ៦៥ឆ្នាំ និងចៅ ឈ្មោះ ខេង សាវឿន ភេទស្រី អាយុ០៦ឆ្នាំ នៅភូមិទួលថ្ម ឃុំថ្មពូន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។

មូលហេតុ៖ មកពីគំនុំ៕

មតិយោបល់