ព្រៃវែងៈ កាលពីវេលាម៉ោង ៥ និង៣០នាទីល្ងាចថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៨ មានករណីប៉ុនប៉ងរំលោភសេពសន្ថវៈ លើអនីតិជន ត្រង់ចំណុចផ្ទះម្ចាស់ឈ្មោះ ស.រ-ស.ន (ប្តី-
ប្រពន្ធ) ស្ថិតក្នុងខេត្តព្រៃវែង។
ជនសង្ស័យឈ្មោះ ជឿន សារ៉ាន់ ភេទប្រុសអាយុ ២១ឆ្នាំ នៅភូមិឃុំកើតហេតុ បានធ្វើសកម្មភាពលួងលោម និងនាំក្មេងស្រីរងគ្រោះឈ្មោះ សណ.សឈ អាយុ ៥ឆ្នាំ នៅភូមិឃុំជាមួយគ្នា ចូលក្នុងបន្ទប់ទឹកជាមួយខ្លួន ដើម្បី
ប៉ុនប៉ងរំលោភសេពសន្ថវៈ តែមិនបានសម្រេច ដោយសារមានបងប្រុសជនរងគ្រោះមកទាន់
ហើយបានមកដាក់បណ្តឹង ដល់សមត្ថកិច្ច។
ក្រោយទទួលបានដំណឹងភ្លាមៗ សមត្ថកិច្ចបានហៅជនសង្ស័យ មកសាកសួរជនសង្ស័យបានឆ្លើយសារភាព ប្រាប់សមត្ថកិច្ច
ថា ខ្លួនពិតជាបានដឹកដៃជនរងគ្រោះចូលក្នុងបន្ទប់ទឹក ដើម្បីប៉ុនប៉ងរំលោភប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានឃាត់ខ្លួន ដើម្បីបំពេញសំណុំរឿងតាមនីតិវិធី រួចបញ្ជូនទៅការិយាល័យជំនាញខេត្ត៕
មតិយោបល់