ព័ត៌មានជាតិ

ករណីឃាតកម្មកាប់ប្រពន្ធស្លាប់ រួចចង.កសម្លាប់ខ្លួនឯងតាមក្រោយ នៅក្រុងសៀមរាប

សៀមរាប: នៅវេលាម៉ោង ១០និង៣០នាទីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩ មានករណីប្ដីស្រវឹងស្រា កាប់ប្រពន្ធជាច្រើនកាំបិតលើផ្ទៃមុខ បណ្ដាលឲ្យស្លាប់នៅក្នុងថ្លុកឈាម ស្ថិតនៅចំណុចក្រុមទី៤ ភូមិតាគង់ សង្កាត់សំបួរ ក្រុង/ខេត្តសៀមរាប។

មន្ត្រីនគរបាលក្រុងសៀមរាប បានឲ្យដឹងថា ករណីហិង្សាក្នុងគ្រួសារ (ប្តីចុងកាប់សម្លាប់ប្រពន្ធ) ជនសង្ស័យឈ្មោះ ខាត់ ហឿត ភេទប្រុស អាយុ៤៥ឆ្នាំ មានទីលំនៅភូមិខ្នារ សង្កាត់ក្របីរៀល ក្រុង/ខេត្តសៀមរាប កាប់ជាច្រើនកាំបិតទៅលើផ្ទៃមុខ ចំកែងដៃខាងស្តាំ កដៃខាងស្តាំ និងចង្អុរដៃខាងឆ្វេង ក្រោយកើតហេតុ ជនសង្ស័យបានចង.ក និងកន្សែងពណ៌ក្រហមជាប់រ៉ូត ផ្ទះសម្លាប់ខ្លួន។

ជនរងគ្រោះឈ្មោះ សឿម ចេត ភេទស្រី អាយុ ៣៥ឆ្នាំ ស្នាក់នៅកន្លែងកើតហេតុខាងលើ ។

មូលហេតុ៖ ស្រវឹងស្រា កើតហិង្សាក្នុងគ្រួសារ (ប្តីកាប់ប្រពន្ធស្លាប់ ហើយចង.កសម្លាប់ខ្លួនឯងតាមក្រោយ)៕

មតិយោបល់