ព័ត៌មានជាតិ

Updated៖ ដឹងមូលហេតុឆេះផ្ទះសំណាក់ គឹម លី នៅក្រុងបាវិតហើយ

ស្វាយរៀង: នៅថ្ងៃ១៩ខែមេសាឆ្នាំ ២០១៩ នៅវេលាម៉ោង ០៤និង៣០នាទីទៀបភ្លឺ មានករណីអគ្គិភ័យឆេះផ្ទះសំណាក់គឹម លី ស្ថិតនៅក្នុភូមិបាវិតកណ្តាល ក្រុងបាវិត ខេត្តស្វាយរៀង ។

ម្ចាស់ផ្ទះឈ្មោះ ហួត សារួន ភេទស្រីអាយុ៦៥ឆ្នាំ រស់នៅភូមិសង្កាត់ កើតហេតុខាងលើ។

សម្ភារខូចខាត៖
– ឆេះខូចដំបូលបន្តិចបន្តួចផ្នែកខាងលើ
– ឆេះម៉ាស៊ីនត្រជាក់ចំនួន១៧គ្រឿង
– គ្រែឈើមាន ចាស់-ថ្មី ចំនួន២៥ គ្រឿង
– ផ្ទាំងសូឡា ចំនួន០១ផ្ទាំង

មូលហេតុ៖ ឆ្លងចរន្តអគ្គិសនី ពីផ្ទាំងសូឡា ។

ហេតុការណ៍នេះ រថយន្តពន្លត់អគ្គិភ័យចំនួន ០៤គ្រឿង របស់កម្លាំងជំនាញ បានចុះជួយអន្តរាគមន៍សង្គ្រោះ ប្រើទឹកអស់ចំនួន០៨ឡានមាន៖ រថយន្តមកពីអង្គភាពនគរបាលចំនួន ០៣គ្រឿង កងរាជអាវុធហត្ថ០១គ្រឿង ទើបគ្រប់គ្រងស្ថានការបានទាំងស្រុង៕

មតិយោបល់