ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចសម្ភារៈក្នុងតូបវេលុយមួយកន្លែង

កណ្ដាល: ក្រោយពីទទួលបានព័ត៌មាននេះបានភ្លាម ដោយមានការចង្អុលបង្ហាញពីក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដឹកនាំដោយលោក ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ។
លោកវរសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួល ដាក់បទបញ្ជាដល់កម្លាំងផ្នែកជំនាញព្រហទណ្ឌស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍ពើក ចុះដល់កន្លែងកតហេតុ ធ្វើការស៊ើបអង្កេតស្រាវជ្រាវទទួលបានលទ្ធផល៖
+ករណី៖ អំពើលួច
កើតហេតុថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ១១និង៤០នាទីយប់ នៅចំណុចភូមិអង្គស្នួលទី២ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ។

ជនរងគ្រោះចំនួន០១ នាក់ស្រីឈ្មោះ លឹម ស៊ីវម៉ី ភេទស្រី អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរអាជីវករ នៅភូមិអង្គស្នួលទី២ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ។
ជនសង្ស័យចំនួន ០១ នាក់ប្រុស (ឃាត់ខ្លួនព្រឹកថ្ងៃទី២១.០៥.២០២១)ឈ្មោះ ជា សុងហេង ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិតប្រាកដ នៅភូមិអង្គស្នួលទី២ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល (ឃាត់ខ្លួន)។

សម្ភារបាត់បង់រួមមាន៖ ប៊ិកចំនួន០១កំប៉ុង ចំនួន១៨ដើម និងសម្លៀកបំពាក់ទើបទិញតាមអនឡាញចំនួន០៣កំផ្លេ។
វត្ថុតាងចាប់យករួមមាន៖ ប៊ិកចំនួន០១កំប៉ុងចំនួន១៨ដើម និងសម្លៀកបំពាក់ទើបទិញតាមអនឡាញ ចំនួន០៣កំផ្លេ (ជារបស់ជនរងគ្រោះ យកបានមកវិញ)។

សភាពរឿងហេតុ៖ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង៦និង០០នាទី ជនរងគ្រោះបានបិតតូបវេលុយ និងបិតទ្វារផ្ទះ ហើយក៏ចេញទៅគេងសម្រាកនៅរោងចិញ្ចឹមសត្វមាន់ នៅស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។ លុះព្រឹកឡើងថ្ងៃទី២១ខែឆ្នាំដដែល វេលាម៉ោង០៦នឹង៣០នាទីព្រឹក ពេលជនរងគ្រោះត្រឡប់មកដល់ផ្ទះវិញហើយបើកតូប ស្រាប់តែឃើញមានសភាពរាយប៉ាយ និងបាត់ប៊ិកមួយកំប៉ុង និងសម្លៀកបំពាក់៣កំផ្លេ ទើបជនរងគ្រោះបានឆែកកាមេរ៉ាសុវត្ថិភាពមើល ក៏ឃើញជនសង្ស័យបានធ្វើសកម្មភាពលួចយកសម្ភារ:របស់ជនរងគ្រោះដូចខាងលើ។ បន្ទាប់មកជនរងគ្រោះក៏បានយករូបតាមប្រព័ន្ធកាមេរ៉ាសុវត្ថិភាពហើយបង្ហោះតាមប្រព័ន្ធសង្គមFacebook ។

ក្រោយពីសមត្ថកិច្ចឃើញជនរងគ្រោះបង្ហោះរូប និងសរសេរខ្លឹមសារដូចខាងលើនោះ ក៏បានចុះទៅដល់កន្លែងកើតហេតុ ដើម្បីសួរនាំនិងទទួលពាក្យបណ្ដឹង និងស្វែងរកឃាត់ខ្លួនជនសង្ស័យនិងវត្ថុតាងបាននៅចំណុចភូមិ ឃុំ កើតហេតុ ។
តាមចម្លើយរបស់ជនសង្ស័យ បានសារភាពថា ខ្លួនពិតជាបានលួចរបស់ជនរងគ្រោះមែន គឺដើម្បីយកទៅដូរថ្នាំញៀនជក់ ហើយបានឆ្លើយទៀតថា ខ្លួនចេះប្រើប្រាស់ថ្នាំញៀនរយ:ពេល ០៥ឆ្នាំ ហើយខ្លួនធ្លាប់ជាប់នៅមណ្ឌលអប់រំកែប្រែឱកាសខ្ញុំចំនួន០១លើក រយ:ពេល០១ឆ្នាំ០៦ខែ និងជាប់នៅមណ្ឌលអប់រំកែប្រែ DTA ចំនួន០១លើក រយ:ពេល០១ឆ្នាំ ។

ចំពោះករណីនេះកម្លាំងផ្នែកជំនាញកំពុងកសាងសំណុំរឿង បញ្ជូនទៅតុលាការតាមនីតិវិធី៕

មតិយោបល់