ព័ត៌មានជាតិ

ប្អូនប្រុស​ Eden Hazard ចេញពីតោខៀវ

កីឡាករ Thorgan Hazard ​ប្អូនប្រុស​របស់ កីឡាករ Eden Hazard របស់តោខៀវ បានចូលរួម​​លេង​ជាមួយនឹង​ក្លិប​អាល្លឺម៉ង់ Borussia Monchengladbach ដោយទិញដូរ​ក្នុងរយៈពេល ៥ ឆ្នាំ ។​
កីឡាករវ័យក្មេង Thorgan Hazard បានចូលរួម​លេង​ជាមួយនឹងតោខៀវ នៅក្នុងឆ្នាំ ២០១២ ​​ដោយ​​មកលេងតាមបងប្រុសរបស់ខ្លួន នៅពហុកីឡដ្ឋាន Stamford Bridge ។ ប៉ុន្តែនៅក្នុង​លេងបានតែរយៈពេលខ្លី​ក្នុងឆ្នាំ ដដែល ត្រូវបានក្លិប Zulte Waregem ខ្ចីរយៈពេល ២ ឆ្នាំ និងក្រោយមកទៀតនៅក្នុងឆ្នាំ ២០១៤ ក៏ត្រូវបានក្លិប Borussia Monchengladbach ខ្ចីជើងវីញ និងទិញ​ដាច់តែម្តង ។​
Thorgan Hazard
ខាងក្លិប Borussia Monchengladbach បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនថា ពួកគេ ​​កំពុង​​តែ​ធ្វើកិច្ចសន្យា​អចិន្ទ្រៃយ៍រយៈពេលវែងមួយ ជាមួយនឹងកីឡាករសញ្ជាតិប៊ែលហ្សិករូបនេះ ។​
លោក Max Eberl នាយរបស់ក្លិប​អាល្លឺម៉ង់ខាងលើបាន មានប្រសាសន៍ថា ​យើងពិតជារីករាយខ្លាំងណាស់ ​ដែលបាន​ចុះហត្ថលេខា ​កីឡាករ​រូបនេះ លេង​ជាច្រើនឆ្នាំ​ជាមួយនឹងយើង ៕​

មតិយោបល់