ភ្នំពេញៈ រថយន្តស៊េរីទំនើបម៉ាក Cherolete បើកចេញពីបុរីប៉េងហួតឡើងផ្លូវ៥៨៩ ស្រាប់តែរថយន្តដឹកឥដ្ឋបើកត្រង់បុកគូថ រងការខូចខាតផ្នែកខាងឆ្វេងយ៉ាងដំណំ ទារថ្លៃខូចខាត១០០០ដុល្លារ តែចុងក្រោយបើករថយន្តចេញរៀងៗខ្លួន។
ហេតុការណ៍នេះ បានកើតឡើងកាលពីម៉ោង១រសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩ ត្រង់ចំណុចមុខមុខបុរីប៉េងហួត តាមបណ្តោយផ្លូវ៥៩៨ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។
រថយន្តស៊េរីទំនើបម៉ាក Cherolete ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2AV 8997 បើកដោយបុរសម្នាក់។ ចំណែករថយន្តដឹកឥ ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ3A-0646 បើកបរដោយបុរសម្នាក់។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ រថយន្តដឹកឥដ្ឋធ្វើដំណើរពីជើងទៅត្បូង តាមបណ្តោយផ្លូវ៥៩៨ ខណៈមកដល់កន្លែងកើតហេតុ ស្រាប់តែមានរថយន្តស៊េរីទំនើបខាងលើ បើកចេញពីបុរីប៉េងហួតទិសដៅលិចទៅកើតឡើងផ្លូវ៥៩៨ បានបន្តិចក៏ត្រូវរថយន្តដឹកឥដ្ឋ បើកត្រង់ជ្រុលទៅបុកចំទទឹងរថយន្តខាងក្រោយ ផ្នែកខាងឆ្វេង បណ្តាលឲ្យក្រពឹតយ៉ាងដំណំ និងបែកស្តុបខាងឆ្វេង។
ក្រោយកើតហេតុម្ចាស់រថយន្តស៊េរីទំនើប ទាមទារថ្លៃជួសជុលចំនួន១០០០ដុល្លារ តែខាងភាគីរថយន្តដឹកឥដ្ឋ មិនព្រមរហូតដល់រយៈពេលប្រមាណ១ម៉ោង ទើបភាគីទាំងសងខាង ក៏បើករថយន្តចាកចេញពីកន្លែងកើតហេតុ ដោយយករថយន្តទៅជួសជុលរៀងៗខ្លួន៕
មតិយោបល់