ព័ត៌មានជាតិ

ម៉ាស្តាស្លាកលេខ ភ្នំពេញ 2Y-6361បោះពួយគ្មានមេត្តា ជ្រុលទៅបុករថយន្តកូរ៉េ និងម៉ូតូមួយគ្រឿងទៀត សំណាងមនុស្ស…

ភ្នំពេញ: រថយន្តម៉ាស្តាមួយគ្រឿង អ្នកបើកបរ សង្ស័យនៅស្ទើរ វ៉ាក់អើជង្ហុក បែជាជាន់ហ្គាបន្ថែម ហោះបោលទៅបុករថយន្តកូរ៉េច្រាសទិស ហើយបន្តទៅបុកជាន់ម៉ូតូមួយគ្រឿងទៀត សំណាងល្អ មនុស្សរងរបួសស្រាល កាលពីវេលាម៉ោង១២និង៤០នាទីរសៀល ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩ ស្ថិតនៅតាមផ្លូវបេតុង ភូមិចម្ការឪឡឹក២ សង្កាត់កាកាប២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ រថយន្តម៉ាស្តា ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2Y-6361 បើកល្បឿនលឿនពីកើតទៅលិច លុះដល់ចំណុចកើតហេតុ វ៉ាក់អើជង្ហុក បែជាជាន់ហ្គាបន្ថែមល្បឿន ទើបរថយន្តបោលហោះ ទៅបុកកៀររថយន្តច្រាសទិស ម៉ាកKIA ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2T-4559 ហើយបន្តទៅបុកម៉ូតូច្រាសទិសមួយគ្រឿងទៀត ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CS-8650 កល់ជាប់ពីក្រោមរថយន្ត រងរបួសស្រាល ។

ក្រោយកើតហេតុ ករណីខាងលើ ភាគីទាំង៣ ធ្វើការសម្របសម្រួលគ្នា មិនដាច់ស្រេច សមត្ថកិច្ច យកទៅរក្សាទុកជាបណ្តោះអាសន្ន រងចាំដោះស្រាយពេលក្រោយ ៕

 

មតិយោបល់