ព័ត៌មានជាតិ

រថយន្តក្រុមហ៊ុនវីរៈប៊ុនថាំ បុកម៉ូតូរ៉ឺម៉ក ស្លាប់និងរបួសជាច្រើននាក់

កំពង់ធំ: នៅវេលាម៉ោង ៨និង៤០នាទីថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៩ មានករណីរថយន្តវីរ:ប៊ុនថាំ បុកម៉ូតូរ៉ឺម៉ក បណ្ដាលឲ្យរបួសធ្ងន់មនុស្ស ៣នាក់ ស្លាប់២នាក់ នៅត្រង់ចំណុចកុមារកំព្រា ភូមិជ័យជម្នះ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ។

ម៉ូតូរ៉ឺម៉ករងគ្រោះ ពណ៌បៃតង គ្មានស្លាកលេខ ធ្វើដំណើរពីត្បូងទៅជើងបើករដោយឈ្មោះ លី លៀម ប្រុស អាយុ ២៦ឆ្នាំ រស់នៅភូមិត្នោត ឃុំសៀងក្វៀង ស្រុកកំចាយមា ខេត្តព្រៃវែង មានពាក់មួកសុវត្ថិភាព មុខរបរលក់ដូរ របួសធ្ងន់ រួមដំណើរ ជាមួយមនុស្ស៤នាក់ទៀត ទី១/ឈ្មោះ គីម រិន ភេទស្រី អាយុ ២៨ឆ្នាំ ស្លាប់ នៅពេទ្យ៥១៥ ២/ឈ្មោះ នាថ ធារ៉ា ស្រី អាយុ ៥ឆ្នាំ ស្លាប់ នៅពេទ្យកំពង់ធំ ៣/ឈ្មោះ លី សា ភេទស្រី អាយុ ១ឆ្នាំ របួសធ្ងន់ បញ្ជូនទៅពេទ្យគន្ធាកបុប្ផាសៀមរាប ៤/ឈ្មោះ លី ចាន់នេត ភេទស្រី អាយុ ២៤ឆ្នាំ របួសធ្ងន់ បញ្ជូនទៅពេទ្យ៥១៥។

រថយន្តបង្កម៉ាក Toyotahaiyas ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AF-4217 ធ្វើដំណើរពីជើងទៅត្បូង មិនស្គាល់អត្តសញ្ញាណអ្នកបើកបរ ក្រោយកើតហេតុរត់គេចខ្លួនបាត់ស្រមោល។

មូលហេតុ៖ ម៉ូតូបើកបរមិនប្រកាន់ស្តាំ

ក្រោយពេលកើតហេតុ សមត្ថកិច្ចចុះធ្វើការវាស់វែង យកវត្ថុតាងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីរងចាំការដោះស្រាយតាមនីតិវិធី ចំណែកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

 

មតិយោបល់