ព័ត៌មានជាតិ

រថយន្តស្រាបៀរ Anchor ពន្លះគូទរថយន្តមួយគ្រឿង បណ្ដាលឲ្យរងរបួសជាច្រើននាក់ នៅស្រុកភ្នំស្រួច

កំពង់ស្ពឺ: តាមសេចក្ដីរាយការណ៍បឋម បានឲ្យដឹងថា នៅវេលាម៉ោង ១២ និង ២០នាទីថ្ងៃត្រង់ថៃ្ងទី២០ ខែមេសា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តស្រាបៀរ Anchor បុករថយន្ដមួយគ្រឿង នៅចំណុចចុះចំណតពេជ្រនិល ចន្លោះគីឡូម៉ែត្រលេខ ១០៤-១០៥ ស្ថិតនៅក្នុង ភូមិទី៦ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

ភ្លាមផងដែរ តៃកុងរថយន្តស្រាបៀរ Anchor បានរត់គេចខ្លួនបាត់។ ករណីនេះ បានបណ្ដាលឲ្យរបួសមនុស្ស ៥ នាក់ (ស្រី២នាក់) មូលហេតុ មិនទាន់ដឹងទេ។

ក្រោយកើតហេតុ សមត្ថកិច្ច បានចុះធ្វើការវាស់វែង និងបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យ៕

មតិយោបល់