ព័ត៌មានជាតិ

លុចស៊ីស GS 300 ស្លាកលេខ ភ្នំពេញ 2Z-1679 បុករបងព្រះបរមរាជវាំង

ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយ រថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាក LEXUS GS 300 ពាក់ស្លាកលេខ ភ្នំពេញ 2Z-1679 បើកឡើងខឿនចិញ្ចើមផ្លូវ ជ្រុលទៅបុកបារ៉ាសដែកដាក់ហាមឃាត់ និងបុករបងព្រះបរមរាជវាំង រងការខូចខាត កាលពីវេលាម៉ោង១១ និង៣០នាទីយប់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩ នៅតាមផ្លូវ២៤០ កែងផ្លូវសុធារស ស្ថិតក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ភ្លាមៗផងដែរ ប៉ូលិសយាមព្រះបរមរាជវាំង បានចុះមកដល់ ហើយអ្នកបើករថយន្តបង្ក ក៏ចេញពីរថយន្ត រួចដើរទៅនិយាយ ជាមួយប៉ូលិស មួយសន្ទុះក្រោមមក គេឃើញអ្នកបើករថយន្ត ដើរមកកាន់រថយន្តវិញ ហើយបើករថយន្ត ចេញពីកន្លែងកើតហេតុបាត់៕


មតិយោបល់