ព័ត៌មានជាតិ

ស្គាល់មុខតែមិនស្គាល់ចិត្ត! ជនសង្ស័យបានខ្ចីម៉ូតូបុរសម្នាក់ថា ទៅទិញទឹកសុទ្ធមួយភ្លែត តែបែរជិះតាំងពីខេត្តកំពង់ស្ពឺរហូតមកដល់ភ្នំពេញ

ភ្នំពេញ: (ព័ត៌មានបឋម) នៅវេលាម៉ោង ១២និង០០ថ្ងៃត្រង់ ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៩ មានករណីជនសង្ស័យបានធ្វើល្បិចខ្ចីម៉ូតូបុរសម្នាក់ថា ទៅទិញទឹកសុទ្ធមួយភ្លែត ខ្ចីតាំងស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ក៏ជិះរហូតមកដល់ភ្នំពេញ តែត្រូវម្ចាស់មើលតាមប្រព័ន្ធ GPS ហើយជិះឡានតាមរហូតឃើញថា នៅម្ដុំក្បាលថ្នល់ ឃាត់ខ្លួនជនសង្ស័យបានហើយនៅច្រមុះជ្រូកក្បាលថ្នល់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ម៉ូតូដែលជនសង្ស័យខ្ចីនោះម៉ាក សង់ ស៊េរី២០១៩ ពាក់ស្លាកលេខ តាកែវ 1R-0273។

សូមបញ្ជាក់៖ ករណីនេះ​ ប៉ូលិសចរាចរណ៍ជាអ្នកឃាត់ខ្លួនជនសង្ស័យបាន និងបញ្ជូនបន្តទៅការិយាល័យព្រហ្មទណ្ឌចាត់ការតាមនីតិវិធីច្បាប់។

សម្រាប់ព័ត៌មានលម្អិត Post News នឹងផ្សាយជូនពេលក្រោយ៕

មតិយោបល់