ព័ត៌មានជាតិ

លាក់ទុកអាវុធ កែឆ្នៃនៅលើផ្ទះរបស់ខ្លួនហើយរពឹសដៃវាយបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃមានអីខ្នោះ

កំពង់ឆ្នាំង: ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនកាលពីវេលាម៉ោង ៩និង៤៦នាទី ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០១៩
នៅចំណុចតូបលក់ដូរបស់ឈ្មោះ ចាន់ រ៉ាន ភេទស្រីស្ថិតក្នុងភូមិទួលខ្សាច់ ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដោយកើតមានករណីធ្វើឲ្យខូចខាត ដោយចេតនាមានស្ថានទម្ងន់ទោស និងប្រើប្រាស់អាវុធកែឆ្នៃ ដែលបង្ករឡើងដោយជនសង្ស័យម្នាក់ឈ្មោះ ហឿន ផាន់ណា ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិទួលខ្សាច់ ឃុំជ្រៃបាក់ និងបានយកកាំបិតចុងស្រួច ដាវ កាប់ទូរទឹកកករបស់ឈ្មោះ ចាន់ រ៉ាន ភេទស្រី អាយុ៦៥ឆ្នាំ រស់នៅភូមិ/ឃុំកើតហេតុខាងលើ បណ្តាលឲ្យខូចខាតមធ្យម និងលាក់ទុកអាវុធ កែឆ្នៃនៅលើផ្ទះរបស់ខ្លួនទៀត៕

ក្រោយកើតហេតុសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យរួច រួមនឹងវត្ថុតាង និងកសាងសំណុំរឿងតាមនិតិវិធី បញ្ជូនទៅការិយាល័យជំនាញ នៃស្នងការរដ្ឋាននគរបាលខេត្តចាត់ការតាមច្បាប់៕

 

មតិយោបល់