ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចណ៍មួយដែលបង្ករដោយរថយន្តដឹកធុងខ្យល់ប៉ះកង់រថយន្តចល័តដែលកំពុងតែបើកសុកៗស្រាប់តែរេចង្កូតឡើងខឿនផ្លូវរួចជ្រុលទៅបុកជាមួយរថយន្តម្ខាងទៀតដែលកំពុងធ្វើរដំណើរបញ្រ្ចាសទិសគ្នាបណ្តាលឲ្យរងកាខូចខាតផ្នែកខាងមុខ និងធ្លាក់ធុងខ្យល់រាយប៉ាយពេញផ្លូវ។
ហេតុការណ៍នេះ បង្ករឡើងនៅតាមបណ្តោយផ្លូវវេងស្រេងកាលពីវេលាម៉ោង៨និង៤០នាទីយប់ ថ្ងៃទី២ ខែសីហា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិថ្នល់បំបែក សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធនីភ្នំពេញ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានបញ្ជាក់ថា រថយន្តកូរេពណ៌ខៀវដែលដឹកធុងខ្យល់ប៉ះរថយន្តចល័តនោះគឺកំពុងបើកបរក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនមធ្យមលុះមកដល់ចំណុចកើតហេតុមិនដឹងថាមកពីមូលហេតុអ្វីនោះទេទើបបណ្តាលឲ្យរេចង្កូតឡើងខឿនផ្លូវ រួចជ្រុលទៅបុកជាមួយរថយន្តមួយគ្រឿងទៀតសេរី RAV4 ពាក់ស្លាកលេខ ភ្នំពេញ2W-6451 ដែលបើកបរដោយជនជាតិចិនក្នុងទិសដៅពីទិសខាងលិចឆ្ពោះទៅទិសខាងកើត បណ្តាលឲ្យរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំផងដែរ។
បន្ទាប់ពីកើតហេតុការណ៍នេះរួចភាគីទាំងសងខាងសម្រេចចិត្តធ្វើការចរចាគ្នានៅនឹងកន្លែងតែម្តង ដោយភាគីខាងរថយន្តកូរេដើរប៉ះកង់ចល័តសម្រេចសងសំណងដល់ភាគីម្ខាងទៀតដោយបញ្ចប់ត្រឹមទឹកប្រាក់ចំនួន២០០$ផងដែរដើម្បីបញ្ចប់រឿង៕
https://youtu.be/qGfE4ZjCmdU
មតិយោបល់