ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនអ្នកបើកបរម្នាក់ ករណីធ្វើតេស្តពិនិត្យទឹកនោមរកឃើញសារធាតុញៀន

កំពង់ឆ្នាំង: នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ១០និង៥០នាទី កម្លាំងសមត្ថកិច្ចរបស់អធិការដ្ឋាននគរបាលស្រុកកំពង់ត្រឡាច បានធ្វើតេស្តពិនិត្យទឹកនោមរកសារធាតុញៀន លើអ្នកបើកបរ ឈ្មោះ សុះ ហាម៉ាត់ ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរកម្មករសំណង់ រស់នៅភូមិអូរឬស្សី ឃុំអូរឬស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង នៅចំនុចមុខប៉ុស្តិ៍នគរបាលរដ្ឋបាលអូរឬស្សី ស្ថិតនៅក្នងភូមិអូរឬស្សី ឃុំអូរឬស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ ជាលទ្ធផល មានផ្ទុកសារធាតុញៀន(+) និងបានធ្វើការដកហូតម៉ូតូចំនួន០១ គ្រឿង ។

សមត្ថកិច្ចបានធ្វើការកសាងសំណុំរឿងបញ្ជូនជនសង្ស័យខាងលើ រួមទាំងវត្ថុតាងទៅកាន់ការិយាល័យប្រឆាំងគ្រឿងញៀនខេត្តចាត់ការបន្ត ៕

មតិយោបល់