ព័ត៌មានជាតិ

ឮសំទ្បេងស្រែកថាចោរៗ សមត្ថកិច្ចឃាត់ខ្លួនបាន មានទាំងឧបកណ៍កាច់សោ.ក

ភ្នំពេញ: នៅវេលាម៉ោង១និង៣០នាទីថ្ងៃទី២០ ខែមេសា ឆ្នាំ ២០១៩ មានជនសង្ស័យម្នាក់ ប៉ុនប៉ងចូលលួចម៉ូតូ នៅចំណុចផ្លូវរថភើ្លង ក្រុមទី១ ភូមិបាក់ទូក សង្កាត់ទួលសង្កែទី ១ ត្រូវបានប្រជាពលរដ្ឋឃើញ ស្រែកផ្អើលឆោឡោ ឮដល់កម្លាំងល្បាតខណ្ឌ និងប៉ុសិ្តបានធ្វើអន្តរាគមន៍ឃាត់ខ្លួនបាន។

ជនសង្ស័យឈ្មោះ ឆុន វណ្ណី ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខែ្មរ ស្នាក់នៅផ្ទះជួលក្រុមទី១ ភូមិបាក់ទូក សង្កាត់ទួលសងែ្កទី១មានសារធាតុញៀន ។
សម្ភារ:ដកហូតរួមមាន៖ ដែកសំប៉ែតចុងស្រួចចំនួន០១ កូនសោខ្សៀលេខ៨ចំនួន០១ ។

សម្ថកិច្ចឲ្យដឹងថា នៅថ្ងៃខែឆ្នាំខាងលើ កម្លាំងល្បាតខណ្ឌនិងប៉ុស្តិ៍ កំពុងធើ្វសកម្មភាពល្បាតក្នុងមូលដា្ឋន ក៏ឮស្រែកផ្អើលឆោឡោថា ចោរៗ ពេលនោះសមត្ថកិច្ច បានអន្តរាគមន៍ឈានទៅឃាត់ជនសង្ស័យម្នាក់ភ្លាមៗ និងធ្វើការត្រួតពិនិត្យឃើញមានសោ សម្រាប់ឆ្កឹះសោ.កម៉ូតូ និងកូនសោខ្សៀលេខ៨។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានកសាងសំណុំរឿង បញ្ជូនតាមនីតិវិធី៕

មតិយោបល់