ព្រះសីហនុៈ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ៩និង៣០នាទី មានជនជាតិចិន ០១នាក់ ភេទប្រុស បានមកដាក់ពាក្យបណ្តឹងថា នៅវេលាម៉ោង ៦និង០០នាទី ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ មានជនសង្ស័យចំនួន ០៤នាក់ មិនស្គាល់អត្តសញ្ញាណ ជិះម៉ូតូ ០២គ្រឿង មិនស្គាល់ម៉ាក បានធ្វើសកម្មភាពឆក់កាបូបលុយរបស់គាត់ ក្នុងខណៈពេលដែលគាត់កំពុងដើរតាមផ្លូវជាមួយមិត្តភក្តិនៅមុខផ្សារទំនើប cdf អូរឈើទាល ស្ថិតនៅភូមិ៤ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ ហើយនៅក្នុងកាបូបលុយរបស់គាត់មានលុយ ៨,០០០$ (ប្រាំបីពាន់ដុល្លារអាមេរិក) ។ បន្ទាប់ពីទទួលបានបណ្តឹងរបស់ជនរងគ្រោះភ្លាម កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ បានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតចាប់ខ្លួនបានជនសង្ស័យព្រមទាំងបក្ខពួកជាបន្តបន្ទាប់សរុបចំនួន ០៨នាក់ ស្រី១។
ចំពោះករណីនេះ កម្លាំងជំនាញរបស់យើងកំពុងបន្តនីតិវិធី ៕
មតិយោបល់