ព្រៃវែងៈ ហេតុការណ៍ដ៏គួរឲ្យអាណិតអាសូរមួយបានកើតឡើង ក្រោយពីបុរសចំណាស់ម្នាក់ ឆក់ខ្សែភ្លើង បានបណ្តាលស្លាប់នៅនឹងកន្លែង។
ករណីនេះបានកើតឡើងនៅវេលាម៉ោង៤រសៀល ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចផ្ទះកំពុងសាងសង់មួយ ដែលម្ចាស់ផ្ទះមានឈ្មោះ សៅ ឡត ភេទស្រី អាយុ៤៩ឆ្នាំ ស្ថិតក្នុងភូមិត្រពាំងសាលា ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង។
បុរសរងគ្រោះខាងលើមានឈ្មោះ ម៉ៅ ភុយ ភេទប្រុស អាយុ៤៩ឆ្នាំ រស់នៅភូមិសៀម ឃុំស្តៅកោង ស្រុកបាភ្នំ ខេត្តព្រៃវែង។
ប្រភពបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញជនរងគ្រោះឡើងទៅជាន់លើដំបូលផ្ទះដែលកំពុងសាងសង់ខាងលើ ខណៈនោះស្រាប់តែដើរទៅប៉ះនឹងខ្សែភ្លើងឆៅ ដែលដាក់រត់កាត់ដំបូលផ្ទះកំពុងសាងសង់ បណ្តាលឲ្យឆក់ធ្លាក់បោកក្បាលនឹងធ្នឹមថ្មរបង ម្ចាស់ផ្ទះកើតហេតុបន្ថែមទៀត បណ្តាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុតែម្តង៕
មតិយោបល់