ព្រះសីហនុៈ កាលពីរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ ២០១៨ នេះ កំលាំងល្បាតរបស់ប៉ុស្តិ៍ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ បានប្រទះឃើញបុរសម្នាក់បានដេកដួលក្នុងស្ថានភាពហាក់ដូចជាស្រវឹង លើផ្លូវលេខ១០៧ កែងផ្លូវ២០៣ ស្ថិតក្នុង សង្កាត់២ ក្រុង-ខេត្ត ព្រះសីហនុ ហើយពេលនោះដែរ លោកមេប៉ុស្តិ៍បានព្យាយាមដាស់គាត់យ៉ាងយូ ទើបគាត់រាងដឹងខ្លួនក្នុងស្ថានភាពនៅវង្វេងធីងធោង ហើយលោក ក៏បានទាក់ទងទៅរថយន្តពេទ្យ មកយកបុរសម្នាក់នោះទៅកាន់មន្ទីពេទ្យជាបន្ទាន់ជៀសវាងករណីណាមួយកើតឡើងជាយថាហេតុ៕
មតិយោបល់