ព័ត៌មានជាតិ

ព្យាយាមចង.ក២ដង ផឹកសាំង១ដង ផឹកថ្នាំកណ្តៀរ១ដងមិនបានដូចបំណង លើកនេះបានសម្រេច

ស្ទឹងត្រែងៈ បុរសម្នាក់បានអត្តឃាតចង.ក សំលាប់ខ្លួនបណ្តាលអោយស្លាប់បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦និង០០នាទីថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៩ នៅភូមិវាលដេញ ឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។

សពមានឈ្មោះ ស្រី ឈួន ភេទប្រុសអាយុ៥៣ឆ្នាំ មានទីលំនៅកន្លែងកើតហេតុខាងលើ ។
តាមប្រភពព័ត៌មានបានឲ្យដឹងថានៅមុនពេលកើតហេតុជនរងគ្រោះ(សព)បាននាំគ្នាផឹកស្រានៅផ្ទះខាងប្រពន្ធចុងក្នុងយប់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩ ដោយមានធ្វើកម្មវិធីសែនព្រេនលាប្រណន់ដែលបានបន់ស្រន់តាមទំនាមទំលាប់របស់ពួកគាត់។ការផឹកស្រាមានបងប្អូន៤ទៅ៥នាក់សុទ្ធតែសាច់ញ្ញាតិក្រោយពេលផឹកស្រាអស់១លីត្រកន្លះបងប្អូនបានបែកគ្នាទៅផ្ទះរៀងៗខ្លួនដោយជនរងគ្រោះបាននៅជា១ប្រពន្ធ ចុងបានដោយរូបគាត់ចេះតែរអូរទាំចង់តែស្លាប់ពេល
នេះប្រពន្ធចុងបានតាមអង្វប្តីកំអោយធ្វើអីផ្តេសផ្តាស ហើយបាននាំប្តីមកដេកលុះដល់ម៉ោង១២និង០០នាទីប្រពន្ធបានប្រាប់ប្តីថាយប់ជ្រៅហើយខ្ញុំងុយដេកណាស់
ពេលនេះប្តីឆ្លើយថាដេកទៅគាត់មិនដេកទេបើគាត់ដេកគឺឡើងដេកលើផ្ទះធំ។ ពេលនេះឈ្មោះឡាយម៉ន
ជាប្រពន្ធចុងបានដេកលក់រហូតដល់ភ្លឺទើបភ្ញាក់ពេលភ្ញាក់ឡើងពីដេកមិនឃើញប្តីគាត់ដោយគាត់គិតថាប្តីគាត់ឡើងទៅដេកលើផ្ទះពេលនោះគាត់ឡើងទៅមើលតែពុំឃើញដដែលដោយគាត់យល់ថាប្រហែលជាប្តីគាត់ទៅប្រពន្ធដើមវិញហើយគាត់ពុំបានតាមរកទេ ស្រាប់ពេលគាត់ចេញទៅខាងក្រោយផ្ទះដោយខ្លួនគាត់ចង់បត់ផើងធំទើបប្រទះ
ឃើញប្តីគាត់ចង.កសំលាប់ខ្លួននិងដើមក្រខុប
ស្លាប់បាត់ទៅហើយ។ ក្រោយពេលទទួលបាន
ពត៍មានកំលាំងជំនាញអធិការនិងកំលាំងប៉ុស្តិ៍អន្លង់ជ្រៃ អាជ្ញាធរភូមិឃុំនិងគ្រូពេទ្យបង្អែកពេទ្យខេត្ត
បានចុះទៅដល់កន្លែងកើតហេតុយើងបានធ្ធើកាពិនិត្យសពឃើញថានៅលើដងខ្លូនសពពុំមានស្លាក់ស្នាមអ្វីក្រៅពីស្នាមជាំរិតដោយខ្សែ(ក្រមា)រិតកនោះទេ។
យោងតាមការពិនិត្យនិងតាមការបំភ្លឺក្រុមគ្រួសា
ដោយប្រពន្ធទាំង២នាក់បានញ្ជាក់ថាប្តីរបសគាត់គឺតែងតែផឹកស្រាស្រវឹងហើយគឺរកសំលាប់ខ្លួនជាច្រើនដងតែដោយបានប្រពន្ធកូនជួយសង្គ្រោះទាន់ដូចជាចងក២ដង ផឹកសាំង១ដង ផឹកថ្នាំកណ្តៀរ១ដង។
ដោយយោងតាមការពិនិត្យនិងការបំភ្លឺរបស់ក្រុម
គ្រួសារខាងគ្រូពេទ្យបានសន្និដ្ឋានថា ឈ្មោះស្រី ឈួន ពិតជាស្លាប់ដោយសារយកខ្សែ(ក្រមា)ចងក
ធ្វើអោយស្ទះផ្លូវដង្ហើមបណ្តាលអោយស្លាប់ដោយខ្លួនឯងពិតប្រកដមែនទើបប្រគល់សពឲ្យក្រុម
គ្រួសារធ្វើបុណ្យតាមប្រពៃណី៕

 

មតិយោបល់