ព័ត៌មានជាតិ

បុរសម្នាក់ធ្លាយពោះវៀនស្លាប់យ៉ាងរន្ធត់ ខណៈជិះម៉ូតូត្រូវរថយន្តបុកពេញទំហឹង

​​បន្ទាយមានជ័យៈ គ្រោះថ្នាក់​ចរាចរណ៍​ដ៏​គួរ​ឲ្យ​រន្ធត់មួយ​ ​​​បង្កឡើងដោយ​រថយន្ត​ដឹក​ឥ​វ៉ាន់បុក​​​​​ម៉ូតូ១គ្រឿង​​​​ពេញទំហឹងលាន់ដូចរន្ទះ​​ បណ្តាល​ឲ្យ​​ម្ចាស់​​ម៉ូតូ​ធ្លាយ​ពោះវៀន​ស្លាប់​យ៉ាងណោចអាធ័ម នៅ​​​ហ្នឹងកន្លែង​​កើត​ហេតុ។

ឧបទ្ទវហេតុ​ ​​ដ៏រន្ធត់​នេះ ​បានកើងឡើង​ ​កាលពី​វេលា​ម៉ោង​១​យប់​រំលង​អា​ធ្រា​ត្រ ឈាន​ចូល​​​ថ្ងៃទី​១២ ​ខែកក្កដា ​ឆ្នាំ​២០១៦ ​នៅ​លើ​​ថ្នល់ជាតិ​លេខ​៦ ត្រង់​ចំណុច​ផ្ទះសំណាក់​មានជ័យ ក្នុងភូមិ​១ សង្កាត់​ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​។

​នគរបាលចរាចរណ៍​ផ្លូវគោក​ បាន​ឲ្យ​ដឹងថា​ ជនរងគ្រោះ​មានឈ្មោះ អោក ​សុ​វណ្ណា ​ភេទ​ប្រុស ​អាយុ​២៤​ឆ្នាំ ​រស់នៅ​ក្នុងភូមិ​កោះ​កែង ​ឃុំ​ឫស្សី​ក្រោក ស្រុក​មង្គល​បូរី​ ខេត្តបន្ទាយមានជ័យ​។​

​នគរបាល​ បាន​បន្ដ​ថា​ មុន​ពេ​ល​ កើតហេតុ​នោះ​ បុ​រសជន​រងគ្រោះ​បាន​ជិះ​ម៉ូតូ​ម៉ាក​ឆា​លី ​ពណ៌​ស ​គ្មាន​ស្លាក​លេខ​ ចេញពី​ស្រុក​ព្រះនេត្រព្រះ​ឆ្ពោះ ​មក​ផ្ទះ​នៅ​ស្រុក​មង្គល​បូរី​ លុះ​ជិះ​មកដល់​ចំណុច​កើតហេតុ​នោះ​ស្រាប់​តែ​មាន​រថយន្ត​ធំ​ដឹក​ឥ​វ៉ាន់ ​បើក​ចេញពី​ខេត្តបន្ទាយមានជ័យ​ឆ្ពោះទៅ​ខេត្តសៀមរាប​ ច្រាសទិស​គ្នា​ក្នុង​ស្ថានភាព​មេឃ​ងងឹត​​ឈឹង​ ក្នុង​ល្បឿន​លឿន​ទៀត​លុះ​បើក​មកដល់​ចំណុច​កើតហេតុ​ ស្រា​ប់តែមាន​​រថយន្ត​១គ្រឿង​រេ​ចង្កូត​​ទៅបុក​និង​ម៉ូតូ​ឆា​លី​ កំពុងបើក​ពីមុខ​ខ្លួន​ពេញទំហឹង ​បណ្តាល​ឲ្យ​ធ្លាយ​ពោះវៀន​ស្លាប់​ភ្លាម​មួយ​រំពេច ​ក្រោយពី​បុក​ហើយ​រថយន្ត​បាន​បើក​គេច​មកដល់​ចំណុច​ស្រុក​ព្រះនេត្រព្រះ ​ទើប​នគរបាល​ចាប់បាន​។​

​ប្រភពដដែល ​បានបន្ថែមទៀត​​ថា ​មួយសន្ទុះ​ក្រោយមក​នគរបាល​ចរា​ច​រណ៍​បាន​មកដល់​ចំណុច​កើតហេតុ ​ហើយក៏​បាន​យក​សព ​និង​ម៉ូតូ​មក​តម្កល់ទុក​នៅ​វត្ត​ស្វាយ​ ដើម្បី​ស្វែងរក​បងប្អូន​នៅពេល​ព្រឹក​។ ​លុះ​នៅ​ម៉ោង​ជិត​១០​ព្រឹក​ទើប​ស្វែងរក​បងប្អូន​ឃើញ​។​ សព​ត្រូវ​បាន​នគរ​ចាល​ប្រគល់​ទៅ​ឲ្យ​ក្រុម​គ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។ ​ចំណែក​រថយន្ត​បង្ក ​និង​អ្នក​បើក​ត្រូវបាន​បញ្ជូនមក​ស្នងកា​រ​ ដើម្បី​ក​សាង​សំណុំរឿង​ទៅតាម​នីតិ​វិធី​​​៕​

មតិយោបល់