តាកែវៈ នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង ៨និង៧នាទីយប់ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ២ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៨១-៨២ រវាងរថយន្ត និងម៉ូតូ បើកស្របទិសគ្នាពីត្បូងទៅជើង ត្រង់ចំណុចភូមិសូចាន់ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ។
រថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ តាកែវ 3A-3176 បើកបរដោយឈ្មោះ សេង សារុំ ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិសង្កាត់ខាងលើ មុខរបរ អ្នកបើករថយន្ត។
ចំណែកម៉ូតូម៉ាក ហុងដា អ៊ិចស៊ីទ័រ ពណ៌ក្រហមលាយស គ្មានស្លាកលេខ បើកបរដោយឈ្មោះ ម៉ៅ រ៉ាវី ភេទប្រុស អាយុ ២៥ឆ្នាំ មានទីលំនៅភូមិព្រៃមៀន ឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ មុខរបរកសិករ (មិនពាក់មួកសុវត្ថិភាព) ម៉ូតូគ្មានដាក់កញ្ចក់មើលក្រោយ បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ។
មូលហេតុ៖ ម៉ូតូបើកលឿន ខ្វះការប្រុងប្រយ័ត្ន។
បច្ចុប្បន្នសពជនរងគ្រោះ ត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកវត្ថុតាងម៉ូតូ និងរថយន្ត ត្រូវបានយកទៅរក្សាទុកជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលក្រុងដូនកែវ ដើម្បីកសាងសំណុំរឿង ចាត់ការទៅតាមនីតិវិធីច្បាប់។ សពត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់